Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរងមហាផ្ទៃ៖ ថ្ងៃចូលឆ្នាំ និងចប់ចូលឆ្នាំ កុំបៀតបៀននារី  បើមិនចង់ត្រូវថ្មោងរបស់សមត្ថកិច្ច

បានផុស

នៅ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ហៅយុវជនមួយចំនួនដែលលេងប៉ាតម្សៅ ប៉ុន្តែឆ្លៀតឱកាសបៀតបៀនកេរភេទនារី ថាជាយុវជនឈាមរាវ។ ជាមួយគ្នាលោក   ព្រមានយុវជនមួយចំនួន មិនឱ្យលេងប៉ាតម្សៅ និងជះទឹក បន្លំបៀតបៀនកេរភេទនារី ឬបន្លំយកគ្រឿងអលង្ការ និងវត្ថុមានតម្លៃឡើយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបន្ទាប់ពីថ្ងៃចូលឆ្នាំខ្មែរបញ្ចប់ទៅឡើយ បើមិនចង់ត្រូវថ្មោង ឬការទទួលខុសត្រូវចំពោះមុខច្បាប់។ លោក ដាក់ក្ដីសង្ឃឹមថា ចប់ចូលឆ្នាំ យុវជន នឹងមិនត្រូវចូលខ្លួនទៅការិយាល័យនគរបាលជំនាញឡើយ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានទៅកាន់យុវជនបែបនេះ តាមរយៈវីដេអូរយៈពេលជាង១០នាទី ផ្សាយលើទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមេសា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកព្រមានរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបែបនេះ គឺក្រោយពីមួយរយៈចុងក្រោយនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការបង្ហោះអំពីវីដេអូក្មេងស្រីត្រូវបានយុវជនមួយចំនួនបន្លំបៀតបៀន ក្នុងពេលលេងប៉ាតម្សៅ ក្នុងថ្ងៃពិធីសង្ក្រាន្តតាមសាលា។

អ្នកនាំពាក្យរូបនេះ ក៏លើកទឹកចិត្តយុវជនទាំងអស់ឱ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុលផុស បញ្ចៀសការលេងល្បែងណា ដែលបង្កជាបញ្ហា និងគ្រោះថ្នាក់ រហូតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

លោក ទូច សុខៈ ព្រមានចំៗទៅកាន់យុវជន ដែលលោកថាយុវជនឈាមរាវដូច្នេះ៖ «ប្រយ័ត្នចូលឆ្នាំហើយចូលការិយាល័យនគរបាលព្រហ្មទណ្ឌ ឬការិយាល័យនគរបាលជំនាញណាមួយ។ អ៊ីចឹងចូលឆ្នាំចប់រាល់ល្បែងផ្សេង រាល់ការលេង ត្រូវចប់ដូចគ្នា ជាពិសេសរឿងប៉ាតម្សៅ ប៉ះថ្ពាល់ ជះទឹកអីនេះ។ ក្នុងរដូវលេងយើងលេងទៅ លេងឱ្យត្រឹមត្រូវ គឺគេអត់ប្រកាន់ទេ តែហួសពីរយៈពេលនៃលេងហើយ យើងនៅបន្តលេងទៀត គេនឹងចាប់ផ្ដើមប្រកាន់ហើយ។ បើគេប្រកាន់ គឺ ខុសច្បាប់ បើយើងយកដៃទៅ ច្បូតថ្ពាល់គេ បៀតបៀនកេរភេទគេ បន្លំថើបគេជាដើម សុទ្ធតែត្រូវថ្មោងរបស់សមត្ថកិច្ចហើយ! »។  

លោក ទូច សុខៈ ក៏ប្រាប់យុវជនឱ្យបញ្ចប់ពិធីបុណ្យចូលឆ្នាំជាមួយសកម្មភាពវិជ្ជមាន ពោលគឺមិនត្រូវយកគំនុំដែលថ្នាំងថ្នាក់ចិត្ត ឬមានបញ្ហាជាមួយគ្នាក្នុងថ្ងៃបុណ្យចូលឆ្នាំ ទៅសងសឹកគ្នា បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ឬស្រាល​ឡើយ។

លោក ក៏បានហាមមិនឱ្យយុវជន ការកាន់កាប់អាវុធ ឬដាក់ដាវ កាំបិតតាមខ្លួន ជក់ឬលក់បារីអេឡិចត្រនិច និងជួញដូរគ្រឿងញៀន មិនប្រមូលផ្ដុំគ្នា បង្ហោះម៉ូតូ និងកែច្នៃភ្លើងម៉ូតូខុសបច្ចេកទេសឡើយ។ 

 អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អះអាងថា កម្លាំងនគរបាល ចាប់ពីថ្នាក់ដល់មូលដ្ឋាន  រៀបចំផែនការរួចជាស្រេច  ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ដោះស្រាយបញ្ហាចរាចរណ៍ នឹងអន្តរាគមន៍ ចំពោះសកម្មភាពរបស់យុវជន និងបុគ្គលណា ដែលបង្កបញ្ហាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព៦ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១០ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៧ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម