ព័ត៌មានជាតិ
បណ្ដុំរូបភាពដែលរដ្ឋបាលខេត្តបាត់ដំបង រៀបចំទទួលសង្ក្រាន្តឆ្នាំថ្មី
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញក្រុមការងារ និងអង្គភាពជំនាញ បានធ្វើការងារយ៉ាងមមាញឹករៀបចំផ្កាភ្ញីជាក្បូរក្បាច់រចនាយ៉ាងល្អប្រណិតនៅកណ្ដាលក្រុងបាត់ដំបង និងតាមបណ្ដាស្ពានជាច្រើនដែលឆ្លងកាត់ដងស្ទឹងសង្កែ។

រាល់ទីតាំងសំខាន់ៗ រដ្ឋបាលខេត្ត បានកំណត់ឲ្យក្រុមជំនាញធ្វើការរៀបចំភ្លើងចម្រុះពណ៌ ដើម្បីបំភ្លឺ និងរៀបចំជារូបភាពផ្សេងៗ នៅតាមសួនសាធារណៈ ពិសេសត្រង់ចំណុចវិមានឯករាជ្យ ដែលនៅប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥។

ខេត្តបាត់ដំបង មិនត្រឹមតែរៀបចំភ្លើងចម្រុះពណ៌ប៉ុណ្ណោះទេ រដ្ឋបាលខេត្ត បានរៀបចំជាពាងទឹកយ៉ាងច្រើននៅតាមបណ្ដោយផ្លូវកណ្ដាលក្រុង ដោយអង្គភាពរដ្ឋាករទឹកជាអ្នកចាត់ចែងតបណ្ដាញទុយោទឹក ដើម្បីឲ្យប្រជាពលរដ្ឋដែលចូលរួមកម្សាន្តមានទឹកលេងនៅទីនោះស្រាប់។ ចំណែកនៅក្បែរវិមានឯករាជ្យ ក៏មានការរៀបចំបំពាក់ម៉ាស៊ីនបាញ់ពពុះសាប៊ូ សម្រាប់អ្នកចូលរួមលេងកម្សាន្តផងដែរ។

ដោយឡែកនៅតាមទីអារាម សាលារៀន មន្ទីរនានា ជុំវិញខេត្ត និងតាមលំនៅដ្ឋានប្រជាពលរដ្ឋ ក៏មានការចាប់ផ្ដើមរៀបចំតុបតែងលំអ ដើម្បីទទួលទេវតាឆ្នាំថ្មីដែលនឹងយាងចុះមកដល់នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ជាមួយនេះ សមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើយ៉ាងណាកុំប្រើប្រាស់ថង់ច្រកទឹកគប់គ្នាទៅវិញទៅមក ដើម្បីជៀសវាងនូវគ្រោះថ្នាក់ណាមួយជាយថាហេតុ៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់