ព័ត៌មានជាតិ
RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម
រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខ រយៈពេលកន្លះថ្ងៃ ចាប់ពីម៉ោង ០៨ ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។

វេទិការនេះ នឹងរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលសមិទ្ធផលសំខាន់ៗដែលកើតចេញពីមិត្តភាពកម្ពុជា-ចិន ក្នុងរយៈពេលជាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ វាយតម្លៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌រវាងប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ។ វិភាគអនុភាពខាងក្រៅដែលបង្កជាឧបសគ្គចំពោះមិត្តភាពដែកថែប និងមិនអាចបំបែក បានរវាងកម្ពុជានិងចិន។ បង្កើតវេទិកានៃការផ្លាស់ប្តូរបណ្ឌិតសភាដ៏មានកិត្យានុភាព សម្រាប់អ្នកជំនាញ បញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកតំណាងធុរកិច្ចមកពីប្រទេសកម្ពុជានិងចិន ដើម្បីចែករំលែកទស្សនៈ និងការយល់ដឹងរបស់ ពួកគេពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន និងរួមចំណែកពង្រឹងនិងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងចិន។

វេទិកានេះនឹងប្រព្រឹត្តទៅ ដោយប្រមូលផ្តុំវាគ្មិនមកពីធនាគារខួរក្បាល តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៃព្រះរាជាណាចក្រកម្ពុជា និងតំណាងសហគ្រាសសំខាន់ៗរបស់ចិននៅកម្ពុជា។ វេទិកានេះនឹងអញ្ជើញអ្នកចូលរួមប្រមាណ ១០០ នាក់មកពីស្ថាប័នរដ្ឋាភិបាល អ្នកជំនាញ និស្សិត និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថាវេទិកានេះនឹងដើរតួនាទីជាថ្នាលដ៏សំខាន់សម្រាប់ការវិភាគស៊ីជម្រៅ និងការផ្លាស់ប្តូរប្រកបដោយអត្ថន័យ អំពីការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជានិងចិន។ វេទិកានេះនឹងបង្ហាញពីលក្ខណៈពិសេសទំនាក់ទំនង យូរអង្វែងនិងជាយុទ្ធសាស្ត្ររវាងកម្ពុជានិងចិន ដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការទូតវប្បធម៌។ ការចូលរួមចំណែកដ៏មានសំខាន់របស់សហគ្រាសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក៏នឹងត្រូវបានបញ្ជាក់យ៉ាងលម្អិតផងដែរ។

លោកបណ្ឌិត គិន ភា ដាក់ក្ដីសង្ឃឹមថា វេទិកានេះនឹងជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចនៃភាពជាដៃគូទ្វេភាគីរវាងទាំងពីរ ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរនិទានកថាភូមិសាស្ត្រនយោបាយ។ វេទិកានេះនឹងផ្តល់ការយល់ដឹងពីអ្នកជំនាញអំពីរបៀបដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទន្ទឹមគ្នានឹងការដោះស្រាយបញ្ហាប្រឈមខាងក្រៅ និងបំភ្លឺការយល់ខុសទាក់ទងនឹងទិសដៅគោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះវិធីសាស្រ្តការទូតប្រកបដោយតុល្យភាព និងឯករាជ្យ។

តាមលោកបណ្ឌិត គិន ភា ព្រឹត្តិការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវនិងគោលនយោបាយ ព្រមទាំងពង្រឹងចក្ខុវិស័យរយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ និងវិបុលភាពរួមរវាងកម្ពុជា និងចិនក្នុងយុគសម័យថ្មី៕


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល