ព័ត៌មានជាតិ
ក្រសួងការងារ លើកទឹកចិត្តអ្នកជំនាញបច្ចេកទេសដាក់ពាក្យវាយតម្លៃសមត្ថភាព ស្របតាមស្តង់ដារពលកម្មជំនាញថ្នាក់ជាតិ និង តំបន់
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ អ្នកជំនាញបច្ចេកទេសទាំងអស់ សូមចូលរួមដាក់ពាក្យវាយតម្លៃសមត្ថភាពឲ្យបានច្រើន ដើម្បីលើកស្ទួយគុណភាពការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ឲ្យស្របទៅនឹងស្តង់ដារពលកម្មជំនាញសម្រាប់ថ្នាក់ជាតិ និង តំបន់។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពី«ការដាក់ពាក្យស្នើសុំចុះបញ្ជីកាទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និង ចុះបញ្ជីកាទទួលស្គាល់អ្នកវាយតម្លៃសមត្ថភាព» កាលពីយប់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ បានឲ្យដឹងថា ក្រសួងការងារ នឹងរៀបចំទទួលពាក្យស្នើសុំចុះបញ្ជីកាទទួលស្គាល់មជ្ឈមណ្ឌល វាយតម្លៃសមត្ថភាព និង អ្នកវាយតម្លៃសមត្ថភាព ដើម្បីពង្រឹងគុណភាពវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ឲ្យស្របទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា ឆ្នាំ ២០២៥ នេះ នៅនាយកដ្ឋានស្តង់ដារ និង កម្មវិធីសិក្សា ចំណុះឲ្យអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ០៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ ០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០១ ខែមេសា ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០១៧ ៥៣០ ៦៥៣ , ០១២ ៨៩២ ៨៣៥ , ០១០ ៩៩៥ ២៥៣ នៅរៀងរាល់ម៉ោងធ្វើការ។

ជាមួយនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានលើកទឹកចិត្តដល់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អ្នកបច្ចេកទេស និង គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈសាធារណៈ និង ឯកជន ព្រមទាំងក្រុមហ៊ុនទាំងអស់ សូមចូលរួមដាក់ពាក្យឲ្យបានច្រើន ដើម្បីលើកស្ទួយគុណភាពការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ឲ្យស្របទៅនឹងស្តង់ដារពលកម្មជំនាញសម្រាប់ថ្នាក់ជាតិ និងតំបន់៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល