ព័ត៌មានជាតិ
ភរិយាវេជ្ជបណ្ឌិតស្លាប់ ដោយសារជំងឺកូវីដ១៩ ពេលនេះក៏រកឃើញឆ្លងដែរ
ស្រ្តីវ័យចំណាស់ពីរនាក់ ម្នាក់ជាភរិយារបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា និងស្ត្រីវ័យចំណាស់ម្នាក់ទៀតត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩។
ក្រុមគ្រូពេទ្យបានរកឃើញមនុស្សពីរនាក់ ២នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ ក្រោយប៉ះពាល់ ដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួល មរណភាពនាពេលថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។

មន្ដ្រីសុខាភិបាល ស្ដ្រីទាំង២នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩នេះ មានម្នាក់អាយុ៧៧ឆ្នាំ ត្រូវជាភរិយារបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា និងម្នាក់ទៀត អាយុ៦៩ឆ្នាំ ដែលរស់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
រហូតមកដល់ថ្ងៃនេះ ក្រុមគ្រូពេទ្យបានមកទទួលយកអ្នកជំងឺទាំងពីរនាក់នោះទៅព្យាបាល រួចហើយខណៈដែលនៅមានមនុស្សម្នាក់ទៀតដែលឧស្សាហ៍ចេញចូលផ្ទះរបស់លោក ស្ដើង ជា ដែលនៅផ្ទះក្បែរនោះត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តផងដែរ។
ក្នុងវ័យ ៧៥ ឆ្នាំលោកវេជ្ជបណ្ឌិត ស្តើង ជា បានទទួលមរណៈភាពកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩៕





-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច