ព័ត៌មានជាតិ
ខេត្តរតនគិរី៖ ស្វាយចន្ទីធម្មតាថ្លៃជាងពូជM23 ប៉ុន្តែឆ្នាំនេះចន្ទីមិនសូវមានផ្លែ ក៏អាចលក់បានតម្លៃសមរម្យ
នៅក្នុងខេត្តរតនគិរី តម្លៃស្វាយចន្ទី នៅដើមខែមីនា មានតម្លៃធម្មតា គឺ ៥០០០រៀល រីឯ ស្វាយចន្ទីពូជ M23 មានតម្លៃ ៤៩៥០រៀល ស្របពេលដែលប្រមូលផលគ្រាប់ស្វាយចន្ទី នៅពាក់កណ្ដាលរដូវក្តៅនេះ មិនសូវផ្លែ ប៉ុន្តែតម្លៃវិញ ការលក់របស់ប្រជាកសិករ ទៅឲ្យឈ្មួញលក់បន្ត ការដាក់តម្លៃរបស់ឈ្មួញ ទៅតាមថ្ងៃនីមួយៗមានការប្រែប្រួល តម្លៃឡើងឬចុះ ទៅតាមតម្លៃឈ្មួញនៅប្រទេសវៀតណាម ទទួលទិញយកទៅកែច្នៃលក់បន្ត បើមានភ្លៀងធ្លាក់ទៀតតម្លៃចន្ទី គឺធ្លាក់ចុះខ្លាំងតែម្តង។

ទោះបីជាយ៉ាងណាក៏ដំណាំស្វាយចន្ទីពេលនេះ ប្រឈមមុននឹងអាកាសធាតុក្តៅខ្លាំង ធ្វើឲ្យផ្ការោយជ្រុះ ជាមួយតម្លៃនៅលើទីផ្សារ មានការឡើងចុះ ទៅតាមប្រភេទស្វាយចន្ទីពូជ និងស្វាយចន្ទីធម្មតា ។ នៅពាក់កណ្ដាលខែមីនានេះ មានការធ្លាក់ជាងពីមុន បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេល២ដង នៅរដូវប្រាំងនេះ ស្របពេលតម្លៃដំឡូងមីស្ងួតក៏ធ្លាក់ជាបន្តបន្ទាប់ផង។
អ្នកស្រី លីម ដៀម អាយុ ៥០ឆ្នាំ មានដីចម្ការស្វាយចន្ទី កន្លះហិចតា កាលពីឆ្នាំមុន បានចំណេញ ២ លានរៀល តែឆ្នាំនេះ អ្នកស្រីលក់បានទើបតែ ៥០ម៉ឺនរៀលនោះទេ។ អ្នកស្រីបន្តថា ឆ្នាំនេះស្វាយចន្ទីរបស់គាត់ផ្លែបន្តិច តែតម្លៃវិញនៅពេលលក់គឺ ៥០០០រៀល សម្រាប់ផ្លែចន្ទីធម្មតា ។ ចំពោះឆ្នាំ ២០២៤ មានផ្លែច្រើន ប៉ុន្តែតម្លៃវិញលក់ ១ គីឡូ ៣០០០រៀលប៉ុណ្ណោះ ។
ចំណែក អ្នកស្រី សីហា បានឱ្យដឹងថា ខ្លួនទិញស្វាយចន្ទីចូលក្នុងតម្លៃ ៤៦០០រៀល។ ចំពោះតម្លៃចន្ទីពូជ M23 មានតម្លៃ ៥១០០ រៀល ទិញតាមភាគច្រើនប្រជាជន ទៅលក់នៅតាមដេប៉ូតាមស្រុកនានា ។

អ្នកស្រី សីហា ជាអ្នកទទួលទិញចន្ទីលក់បន្តទៅកាន់ឈ្មួញ លើកឡើងថា ការទិញ និងការលក់ស្វាយចន្ទីរបស់គាត់ មានការដាក់តម្លៃទិញពីដេប៉ូធំ កំណត់តម្លៃឲ្យទិញ មានតម្លៃឡើងឬចុះ និងជួនកាលមានការផ្អាកទិញក៏មាន ។ ក្នុង១ឆ្នាំ ទិញចូលបាន ៤តោន បានទឹកប្រាក់ ២លានរៀល ។ ឆ្នាំ២០២៣ ទទួលបាន១ជើង ៥០,០០០រៀល ទៅ ៦០,០០០ រៀល ដឹកតាមគោយន្ត ៨បេ ។
ដំណាំស្វាយចន្ទីនេះបានធ្វើឲ្យជីវភាពប្រជាជននៅតាមទីជនបទ ទទួលបានប្រាក់កម្រៃចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ ព្រមទាំងអាចប្រមូលប្រាក់សងបំណុលធនធានាគារបានខ្លះ។ ការដាំដំណាំស្វាយចន្ទីនេះ ក៏ត្រូវចំណាយប្រាក់កាត់ស្មៅ និងបាញ់ថ្នាំសម្លាប់សត្វ ទើបធ្វើឲ្យដំណាំនេះ មានដើមលូតលាស់ធំល្អ មានផ្កាផ្លែល្អជាប់ ទទួលទិន្នន័យខ្ពស់ ។ ដើមស្វាយចន្ទីនៅពេលដែលចាស់ដើម ក៏មិនសូវផ្លែដែរ ពេលខ្លះក៏កសិករកាប់ដើមចោលផងដែរ៕
អត្ថបទ៖ ចាប ខៀវ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ