ព័ត៌មានជាតិ
មេទ័ពជើងគោក បញ្ជាឱ្យកងទ័ព ត្រៀមសង្គ្រោះពលរដ្ឋករណីមានគ្រោះមហន្តរាយកើតឡើង
មេបញ្ជាការកងទ័ពជើងគោក លោក មៅ សុផាន់ បញ្ជាឱ្យមេបញ្ជាការទាំង០៦យោធភូមិភាគ ០២កងពលធំ កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោក ត្រូវត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ឧបករណ៍ក្នុងអង្គភាព ដើម្បីសង្គ្រោះពលរដ្ឋ និងសហការភាគីពាក់ព័ន្ធនៅតំបន់ដែលមានគ្រោះធម្មជាតិកើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកន្លែងមាន សុវត្ថិភាព បញ្ចៀសឱ្យខានតែបាននូវផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងការខូចខាតផ្សេងៗ ដែលកើតមានឡើងជាយថាហេតុទាំងក្នុងតំបន់ និងជុំវិញតំបន់ដែលកងឯកភាពទទួលខុសត្រូវ។

លោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បញ្ជាបែបនេះ តាមរយៈបទបញ្ជាស្តីពីការប្រើប្រាស់កម្លាំងអន្តរាគមន៍ ពេលមានគ្រោះមហន្តរាយ ឆ្នាំ២០២៥ ចេញនៅថ្ងៃទី០២ ខែមេសា ។

ដើម្បីឱ្យដំណើរការ នៃប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយប្រព្រឹត្តទៅដោយភាព រលូនទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ លោក ម៉ៅ សុផាន់ បញ្ជាឱ្យ មេបញ្ជាការទាំងអស់ ត្រូវត្រៀមកម្លាំង ត្រួតពិនិត្យបច្ចេកទេស មធ្យោបាយ សម្ភារៈឯកទេស ប្រេងឥន្ធនៈ ឱ្យស្ថិត ក្នុងលក្ខណៈត្រៀម ដូចជាលក្ខណៈត្រៀមប្រយុទ្ធ និងកសាងផែនការស្តីពីការត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខារ សម្រាប់ប្រតិបត្តិការអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយ រួចផ្ញើមកការិយាល័យទី៣ កងទ័ពជើងគោក។

ក្រោយពីគ្រោះមហន្តរាយឆ្លងផុត មេបញ្ជាការតាមអង្គភាពទទួលខុសត្រូវ ត្រូវបូកសរុបរបាយការណ៍ អំពីលទ្ធផលនៃការជួយសង្គ្រោះ និងផល ប៉ះពាល់នៃគ្រោះមហន្តរាយ ត្រូវចាត់តាំងកម្លាំងចូលរួមក្នុងសកម្មភាពពុះពារដោះស្រាយនូវរាល់ផល វិបាកដែលបណ្តាលមកពីគ្រោះមហន្តរាយទាំងនោះដូចជា ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មូលដ្ឋាន បង្ការទប់ស្កាត់រោគរាតត្បាតជំងឺឆ្លង ជួយសង្គ្រោះប្រជាពលរដ្ឋ និងការងារបង្ករបង្កើនផល។

ករណីមានគ្រោះមហន្តរាយកើតឡើង ត្រូវរាយការណ៍ជារៀងរាល់ថ្ងៃនៅម៉ោង១៦.០០នាទីល្ងាច មកការិយល័យទី៣ កងទ័ពជើងគោក អំពីសភាពការណ៍គ្រោះមហន្តរាយ ការប្រើប្រាស់កម្លាំង មធ្យោបាយ ជួយសង្គ្រោះ និងផលប៉ះពាល់នៃគ្រោះមហន្តរាយ ក្នុងករណីចាំបាច់ត្រូវរាយការណ៍ជាបន្ទាន់។រយៈពេលអនុវត្តគិតចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល