ព័ត៌មានជាតិ
ថ្ងៃកំណើតនគរបាលជាតិ ឆ្នាំនេះ នឹងរៀបចំឡើងទ្រង់ទ្រាយធំជាងមុន ដោយមានទាំងក្បួនព្យុះហយាត្រា
ខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិ ឆ្នាំ២០២៥នេះ នឹងរៀបចំឡើងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំកន្លងទៅ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានភ្ជាប់ជាមួយនឹងការហែរក្បួនព្យុះហយាត្រារបស់កងកម្លាំងនគរបាលជាតិ។ នេះជាការថ្លែងគូសបញ្ជាក់ឱ្យដឹងរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ដើម្បីធានាទៅដោយរលូននូវការហែរក្បួនព្យុះហយាត្រា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បានចុះពិនិត្យផ្ទាល់ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាល ដែលកំពុងហ្វឹកហាត់សម ដើម្បីត្រៀមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ នៅកោះនរា រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កម្លាំងហ្វឹកហាត់សមនេះ ត្រូវបានបែងចែកជាក្រុម ដែលក្នុងនោះ មានផែនឈរ និងផែនព្យុះហយាត្រា។ ដូច្នេះដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូនកម្លាំងទាំងអស់ ត្រូវពង្រឹងស្មារតីក្នុងការហ្វឹកហាត់សម ព្រោះនៅថ្ងៃកម្មវិធីជាក់ស្ដែងនឹងត្រូវប្រើប្រាស់ពេលវេលាយូរម៉ោង។
នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពហ្វឹកហាត់សមនាពេលកន្លងទៅ ដោយមើលឃើញថា កម្លាំងទាំងអស់បានខិតខំប្រឹងប្រែងក្រោមកម្ដៅថ្ងៃ ដោយមិនរុញរាឡើយ។

គួរជម្រាបថា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ខាងមុខ គឺជាខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងគោលបំណង ដើម្បីសម្តែងកត្តញ្ញុតាធម៌ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ។
ម្យ៉ាង គឺដើម្បីរំឭកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលឥតគណនា បន្សល់ទុកនូវគំរូវីរភាពសម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយ យកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពរីកចម្រើន៕


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល