Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ដើរ​បំភ័យ​កម្មករ​កុំ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ របស់​ចិន

បានផុស

នៅ

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែ​មីនា ឆ្នាំ​២០២១​នេះ​ បាន​ចាប់​បុរស​ម្នាក់​បន្ទាប់ពី​បុរស​នេះ ​បាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម TikTok របស់ខ្លួន​បំភ័យ​កម្មករ​កុំ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​របស់​ចិន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​បាន​ឃាត់ខ្លួន​បុរស​នោះ ​រួច​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ​បា​នប​ញ្ជូន​បុរស​នេះ​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​យោងតាម​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា បុរស​ម្នាក់​នោះ​មានឈ្មោះ តោ ច​ន្នី មុខរបរ​ជា​អ្នកបើករថយន្ត​ដឹកទំនិញ។​ បើតាម​សមត្ថកិច្ច​បន្ទាប់ពី​ឃើញ​វីដេអូ​ផុស​មាន​លក្ខណ​:​ញុះ​ញ៉​ង់ និង​ផ្សាយ​ខុសពី​ការពិត​ទាក់ទង​ទៅនឹង​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅលើ​បណ្តាញ​សង្គម Tik Tok ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ជន​ផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម​ម្នាក់នេះ​ឲ្យ​បាន​ដើម្បី​យកមកអនុវត្ត​តាម​នី​តិ​វិធី​ច្បាប់ ។

​ទន្ទឹម​និង​នេះ ដោយមាន​ការសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ បានធ្វើការ​ឃាត់ខ្លួន​បុរស​រូបនេះ បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​ក៏​សាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់។

​គួរ​បញ្ជាក់​ថា បុគ្គល​រូបនេះ​ បាន​ថត​វីដេអូ​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​វ៉ាក់សាំង​នេះ និង​ប្រាប់​ទៅ​កម្មករ​កុំ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ ព្រោះ​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្រោយ​ចាក់​រួច​។ លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់​ថា ដោយ​មិនទាន់​គិត​អំពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត បុគ្គល​ណា​ដែល​បាន​រារាំង​តាម​គ្រប់​មធ្យោបាយ​ក្នុង​ចេតនា​មិនឲ្យ​បុគ្គល​ដទៃ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង គឺជា​អំពើ​ល្មើសច្បាប់​ដែល​កំណត់​បានជា​បទល្មើស “​រារាំង​ដល់​ការអនុវត្ត​វិធានការ ” តាម​បទបញ្ញត្តិ​ក្នុង​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​ត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី​៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល​។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ ២០​លាន​រៀល កាលបើ​អំពើ​ខាងលើនេះ​បណ្តាល ឲ្យ​មាន​ការ​ចម្លង​ជំងឺ កូ​វីដ​-១៩ ដល់​អ្នកដទៃ​ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​៕​

អត្ថបទ៖ សំអឿន​

សូមចុចអាន៖ អ្នកធ្លាប់ទៅហាងដូមីណូភីហ្សា អ៊ីអន១ ដឹងខ្លួនប្រញាប់ទៅធ្វើតេស្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ជីវិតកម្សាន្ដ២៨ នាទីutes មុន

រវល់តែឈរមើល Idol ភ្លេចមើលឡាន ហ្វេនម្នាក់ ត្រូវឡានបុក នៅអគារ HYPE

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ភ្នំសំពៅ
សន្តិសុខសង្គម៥៧ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម