Connect with us

ព័ត៌មានជាតិ

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

បានផុស

នៅ

ខេត្តក្រចេះទទួលបានពានរង្វាន់ជយលាភីសាលារៀនគំរូ គ្រូបង្រៀន និងសិស្សជាប់ជយលាភីថ្នាក់ជាតិ ឆ្នាំ២០២៤ ទូទាំងប្រទេស ដែល​នេ គឺបង្ហាញយ៉ាងច្បាស់អំពីលទ្ធផលជាវិជ្ជមាន នៃការដឹកនាំនិងការ​រីកចម្រើនលើវិស័យ​អប់រំរបស់​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ នេះថា បច្ចុប្បន្នមន្ទីរអប់រំខេត្តទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកទាំងប្រាំពីរ ធ្វើឱ្យមានការប្រែប្រួល​រីក​ចម្រើនថ្មីៗជាច្រើនក្នុងវិស័យអប់រំ តាមរយៈការប្រកួតប្រជែងដើម្បីដណ្ដើមយកពានរង្វាន់ជាច្រើន​នៅ​ឆ្នាំ២០២៤ ដូចជា៖ ទី១- អង្គភាពផ្ដល់សេវាគំរូ ទទួលបានចំណាត់ថ្នាក់លេខ ៩ ទូទាំងប្រទេស, ទី២- ស្តង់ដាសាលាគំរូ ផ្នែកមត្តេយ្យសិក្សាបានទៅលើសាលាមត្តេយ្យសិក្សាធនធានអូរឬស្សី២ សាលាមត្តេយ្យ​សិក្សាធនធានឆ្លូង និងសាលាមត្តេយ្យសិក្សាធនធានកន្ទួត, ទី៣- ស្តង់ដាសាលាគំរូ ផ្នែកបឋមសិក្សា បានទៅ​លើសាលាបឋមសិក្សាសំរោងស្រែស្រាយ, ទី៤-ស្តង់ដាសាលាគំរូ ផ្នែកមធ្យមសិក្សា វិទ្យាល័យខូវប៊ុនស៊ុនក្រចេះក្រុង និងអនុវិទ្យាល័យបឹងរៃ, ទី៥- ផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ និងបកស្រាយអត្ថបទឧស្សាហ៍កថា។

លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ពានរង្វាន់នេះបង្ហាញយ៉ាងច្បាស់អំពីលទ្ធផលជាវិជ្ជមាន នៃការដឹកនាំនិងបង្ហាត់បង្រៀន។ លោក​បាន​លើក​ឡើង​ដល់​​អង្គភាពសាលារៀនគំរូដែលទទួលបានជយលាភីទាំងអស់ ត្រូវរៀបចំចងក្រង ចែករំលែកនូវបទពិសោធន៍ និងបន្តផ្សព្វផ្សាយជូនសាលារៀនដទៃផ្សេងទៀត ដើម្បីធ្វើទស្សកិច្ច​ដកស្រង់បទពិសោធន៍ សម្រាប់កែលម្អ ក្នុងអង្គភាពរបស់ខ្លួនឱ្យប្រសើរឡើង។

ជាមួយ​គ្នានេះ លោកបានជំរុញដល់​អង្ភភាពសាលារៀន ដែលមិនទាន់បានទទួលជយលាភី ត្រូវខិតខំយកចិត្តទុកដាក់ធ្វើការប្រឡងប្រណាំង កែទម្រង់ និងមានភាពឆ្លាតវៃ មានបំនិនអប់រំ ដើម្បីដណ្តើមជ័យលាភីនាឆ្នាំខាងមុខ ជាមុខមាត់សម្រាប់ខេត្តបន្តទៀត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៩ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម