Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

បានផុស

នៅ

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី ហេង សួរ  បានបញ្ជាក់នូវការចងចាំជានិច្ច និងសូមអរគុណយ៉ាងខ្លាំងដល់នាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងការលះបង់ទាំងពេលវេលា កម្លាំងកាយ មនោសញ្ចេតនាជាមួយក្រុមគ្រួសារ ដើម្បីបំពេញបេសកកម្មការពារសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  លើកឡើងដូច្នេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ មុនពេលឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។

ពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមជាសហអធិបតីពី លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ផងដែរ។

ក្នុងឱកាសនោះ លោក ហេង សួរ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ជូនចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ដែលកំពុងបំពេញកិច្ចការនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី សូមគាំទ្រ និងកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងទិសស្លោករបស់បញ្ជាការដ្ឋានអង្គរក្ស គឺ «ស្មោះត្រង់ ការពារ និងបម្រើ» ដែលពិតជាមានសារសំខាន់ណាស់ក្នុងការកំណត់យ៉ាងច្បាស់នូវគោលដៅ ភារកិច្ច និងការបំពេញបេសកកម្ម ឱ្យបានទាន់ពេលវេលា គ្រប់ពេលវេលា ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងការថែរក្សាការពារសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។

ដើម្បីបន្តរឹតចំណងមិត្តភាពកាន់តែខ្លាំង លោករដ្ឋមន្ត្រី បានប្រកាសចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយបញ្ជាការដ្ឋានអង្គរក្ស ដោយនឹងមានការរៀបចំពិធីជួបសំណេះសំណាលចំនួន ២ដង ក្នុងមួយឆ្នាំ ជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ លោក ហេង សួរ បានប្រគល់អំណោយជូនដល់បញ្ជាការដ្ឋានអង្គរក្ស រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ភេសជ្ជៈ និងថវិកា ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម៣ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២៣ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម