Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សម្តែងការសាទរពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ឆាប់ៗ ខាងមុខនេះ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានការ​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​ជូនពរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ គ​.​ស ឆ្នាំ​២០២៥ ដែល​បាន​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្តស្វាយរៀង នៅ​សួន​ទឹក​គជ់​ស្វាយព្រៃ ស្ថិតក្នុង​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែង​នូវ​ការ​សាទរ​ពិធី​ជូនពរ និង​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ​ដែល​នឹង​ឈាន​មកដល់​នៅពេល​ឆាប់ៗ​ ខាងមុខនេះ​ ពិសេស​បួងសួង​ដល់​វត្ថុ​ស​ក្កិ​សិទ្ធ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី​ តាម​បីបាច់​ថែរក្សា​ការពារ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ​និង​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ទទួល​នូវ​សេចក្តីសុខសាន្ត​ក្រោម​ម្លប់​សន្តិភាព​ជា​រៀងរហូត​ទៅ។

នៅក្នុង​ពិធី​នេះ​ក៏បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សា​ខេត្ត រដ្ឋមន្ត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក មន្ទីរ​-​អង្គភាព កងកម្លាំង​ទាំងបី រួម​នឹងគណៈប្រតិភូ​កងទ័ព​ប្រជាជន​វៀតណាម រដ្ឋបាលខេត្ត​តៃនិញ និង​ខេត្ត​ឡុង​អាន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​នៅពេល​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​រវាង​ប្រទេស​ទាំងពីរ គឺមាន​គណៈប្រតិភូ​ប្រទេស​ទាំងពីរ តែងតែ​ជូនពរ​គ្នា​ទៅវិញទៅមក ក្នុងនាម​ប្រទេស​ដែលមាន​ព្រំដែន​ជាប់​ជាមួយគ្នា។ តាមរយៈ​ចំណងមិត្តភាព​រវាង​ថ្នាក់ដឹកនាំ និង​ថ្នាក់ដឹកនាំ ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​បន្ត​ថែរក្សា និង​ពូន​ជ្រំ​ជា​បន្តបន្ទាប់ ក្រោម​បាវចនា ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និរន្តរភាព​យូរអង្វែង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

មាន​ដីទំហំ​ត្រឹម ៥ គុណ ១០ ម៉ែត្រ កសិករ​​ម្នាក់​ដាំដុះ​បន្លែ​ចម្រុះ បាន​​ទាំង​ចំណូល​ និង​មិនខ្វះ​ហូបក្នុង​គ្រួសារ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

វៀតណាមចង់បញ្ចុះពន្ធលើទំនិញ​អាមេរិកដល់ ០% ជាការចរចាជាមួយ​ ត្រាំ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ចិនសងសឹក ដោយ​ដាក់ពន្ធ ៣៤ ភាគរយ លើទំនិញ​អាមេរិក​គ្រប់មុខ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ខាត់ សុឃីម ណែនាំអ្នកជួបរឿងបាក់ទឹកចិត្ត ដាច់ខាតកុំបោះបង់ខ្លួនឯង ទោះជីវិតធ្លាក់ដល់ចំណុចសូន្យ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យទុកកោះមួយចំនួនសម្រាប់បម្រើឱ្យវិស័យការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម