Connect with us

ព័ត៌មានជាតិ

កីឡាករជើងចាស់ រិទ្ធ អារុណ ពង្រឹង​ចំណុច​ធំៗ​ត្រៀម​​វាយ​ជា​គូ​ឯក​សប្ដាហ៍​នេះ​

បានផុស

នៅ

កីឡាករ​ជើង​ចាស់​ រិទ្ធ​ អារុណ​ កំពុង​សម្រុក​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ត្រៀម​ប្រកួត​គូ​ឯក​នៅ​សប្ដាហ៍​នេះ​លើ​សង្វៀន​ PNN​ ដោយ​ផ្ដោត​លើ​ចំណុច​ធំៗ​គឺ​កម្លាំង​ស៊ុហ្វ​ ខណៈ​លើក​នេះ​វាយ​រហូត​៥ទឹក​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ រិទ្ធ អារុណ

អ្នក​លេង​គុន​ខ្មែរ​ទើប​វិល​មក​ពី​ជប៉ុន​ រិទ្ធ​ អារុណ​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ប្រកួត​ទី៣​ របស់​លោក​ហើយ​បន្ទាប់​ពី​មក​រស់នៅ​កម្ពុជា។​ សប្ដាហ៍​នេះ​លោក​នឹង​ត្រូវ​វាយ​ក្នុង​តំណែង​គូ​ឯក​ប្រចាំ​សប្ដាហ៍​លើ​សង្វៀន​ PNN។​

កីឡាករ រិទ្ធ អារុណ

កីឡាករ​ចាស់​វស្សា​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំណុច​សំខាន់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ត្រៀម​ការ​ប្រកួត​នេះ​គឺ​កម្លាំង​ស៊ុហ្វ​តែ​ម្ដង​ ដោយ​សារ​តែ​វ័យ​ជ្រេ​បន្តិច​ហើយ​​កម្លាំង​មិន​ដូច​ក្មេងៗ​ឡើយ។​ ​ប្រសិន​​បើ​​មិន​ផ្ដោត​ខ្លាំង​លើ​កម្លាំង​ទេ​អាច​នឹង​ពិបាក​ ព្រោះ​វ័យ​ជ្រេ​កម្លាំង​មិន​ដូច​ក្មេងៗ​ដែល​ឲ្យ​ទឹក​ឡើង​ៗ​នោះ​ទេ។​ ចំពោះ​ក្បាច់​ស្នៀត​ក៏​ហាត់​ត្រៀម​ផង​ដែរ​ ព្រោះ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​កីឡាករ​ផ្សេងៗ​គ្នា​ ទម្រង់​វាយ​ និង​បច្ចេកទេស​ផ្លាស់ប្ដូរ​តាម​ហ្នឹង​។​

រិទ្ធ អារុណ ពេលនៅជប៉ុន

បញ្ជាក់​ដែរ​ថា​ រិទ្ធ អារុណ​ ជា​កីឡាករ​ចាស់​វស្សា​មួយ​រូប​ និង​ជា​គ្រូ​បង្ហាត់​គុន​ខ្មែរ​នៅ​ឯ​ប្រទេស​ជប៉ុន​ទើប​តែ​វិល​ត្រលប់​​មក​រួមរស់​នៅ​កម្ពុជា​វិញ។​ រូប​គេ​ជា​ប្រកួត​ឡើង​វិញ​បាន​២ប្រកួត​នៅ​តាម​បណ្ដា​សង្វៀន​ផ្សេងៗ​នៅ​កម្ពុជា។​ ២ប្រកួត​កន្លង​ទៅ​នោះ​ឈ្នះ១​ ស្មើ​១។​ សប្ដាហ៍​នេះ​រូប​គេ​នឹង​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ សេកសាន់ សុីតប៊ុនមី ក្នុង​តំណែង​គូ​ឯក​នៅ​សង្វៀន​ PNN ថ្ងៃ​ទី៦​ ខែ​មេសា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​១​ ថ្ងៃ​ត្រង់​តទៅ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ទីផ្សារភាគហ៊ុនអាមេរិក ធ្លាក់ចុះធ្ងន់ធ្ងរជាប្រវត្តិសាស្រ្ត ក្រោយ ត្រាំ ប្រកាសពន្ធម្សិលមិញ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​តើ​នឹងមានអ្វីកើត​ឡើង បើលោក Yoon ត្រូវ​បាន​​បណ្តេញចេញពីអំណាច​?

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ផ្ដាំកងទ័ពជើងទឹកបន្តការពារសន្តិសុខផ្ទៃសមុទ្រឱ្យកាន់សកម្ម

សេដ្ឋកិច្ច១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់កម្ពុជា អំពាវនាវឱ្យពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល ជុំវិញដំណោះស្រាយ​ការ​ដំឡើង​​ពន្ធរបស់អាមេរិក

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ភ្នាក់ងារ Seo Ye Ji ប្រកាសដាច់អហង្ការ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងបុគ្គលផ្សាយព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម