ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិ ផ្ដាំកងទ័ពជើងទឹកបន្តការពារសន្តិសុខផ្ទៃសមុទ្រឱ្យកាន់សកម្ម
ក្នុងពេលចុះជួបនាយនាវី នាយនាវីរង និងពលនាវិក ដែលឈរជើងនៅតាមបណ្តាកោះ និងទិសខេត្តកោះកុង នៃយោធភូមិភាគទី៣ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់កងទ័ពជើងទឹកក្នុងកិច្ចការពារដែនសមុទ្រ។ ការណ៍នេះទ័ពជើងទឹកត្រូវបន្តការពារសន្តិសុខលើផ្ទៃសមុទ្រឱ្យកាន់សកម្មថែមទៀត។

តាមរបាយការណ៍របស់លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានគូសបញ្ជាក់ថា កងទ័ពជើងទឹក បានចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យ បូណភាពទឹកដី កោះ ឆ្នេរ ព្រមទាំងបណ្តាភូមិសាស្រ្តដទៃទៀតប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងរួមចំណែកក្នុងការធានានៅស្ថេរភាព សុវត្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានចម្បងក្នុងការធានាឱ្យមានការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកោតសរសើរចំពោះនាយនាវី នាយនាវីរង និងពលនាវិក នៃកងទ័ពជើងទឹក ឈរជើងនៅតាមបណ្តាកោះទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី កោះ ឆ្នេរ រួមទាំងការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាពលើផ្ទៃសមុទ្រ។

នាយឧត្តមសេនីយ៍ ប្រមុខការពារជាតិ បានផ្តាំដល់កងទ័ពជើងទឹកទាំងអស់ ត្រវប្រកាន់គោលជំហររឹងមាំលើកិច្ចការពារទឹកដី ដោយគោរពឱ្យបាននូវរាល់បទបញ្ជា ច្បាប់ មានសាមគ្គីភាព និងជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិ។
ឈរនៅចំពោះមុខកងកម្លាំង លោកនាយឧត្តមសេនីយ៍ ក៏បានលើកឡើងអំពីគុណតម្លៃសន្តិភាព ដែលកម្ពុជាទទួលបានរហូតមកដល់ពេលនេះ មានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយបានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងន័យនេះ លោក ជំរុញឱ្យកងទ័ពជើងទឹកត្រូវការពារសន្តិភាពនេះឱ្យបានគង់វង្ស៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់