Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​រីករាយ​ជាមួយ​អង្គការ​នានា ​ដើម្បី​សហការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្តីពី​កម្លាំង​សេវា​សង្គម​​

បានផុស

នៅ

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម ថ្លែង​ថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​អង្គការ​នានា​ដូចជា​យូ​នី​សេ​ហ្វ​និង​អង្គការ​ផែន​អន្តរជាតិ បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុង​គោលបំណង ដើម្បី​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្តិ និង​ឯកសារ​ជាតិ និង​អន្តរជាតិ​ទោះបី​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ក្តី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថ្លែង​បែបនេះ​ខណៈ​បាន​ដឹកនាំ​លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រជុំ​ក្នុងការ​តាមដាន​ត្រួតពិនិត្យ​ការរៀបចំ​ផែនការ​ថវិកា​នាយកដ្ឋាន​សម្រាប់​ឆ្នាំ​២០២២ និង​ត្រួតពិនិត្យ​ការងារ​នាយកដ្ឋាន​ក្នុងដំណាក់កាល​កូ​វីដ​-១៩ នា​ថ្ងៃទី​២៤ មីនា នេះ​។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​ថ្លែងថា កម្លាំង​សេវា​សង្គម​គឺជា​ទស្សនៈ​រួមមួយ​ដែល​សំដៅលើ​អ្នកជំនាញ និង​អ្នកជំនាញ​រង​ទាំង​នៅក្នុង​រដ្ឋាភិបាល និង​មិនមែន​រដ្ឋា​ភិបាល​ដែល​ធ្វើការ​ជាមួយ​កុមារ យុវជន មនុស្សពេញវ័យ ក្រុមគ្រួសារ និង​សហគមន៍​ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ និង​សុខុមាល ភាព​។ សេវា​សង្គម​នៅ​កម្ពុជា​កំពុង​រីកចម្រើន​ជា​វិជ្ជមាន ប៉ុន្តែ​ធនធាន សមត្ថភាព និង​ចំនួន​អ្នកផ្តល់​សេវា​សង្គម​នៅមាន​កម្រិ​ត​នៅឡើយ ជាពិសេស​បុគ្គលិក​សង្គម​អាជីព​។ ដោយឡែក​កិច្ច​ការជំនាញ​នៅ​ចំពោះមុខ​ត្រូវតែ​ដោះស្រាយ​រាល់​បញ្ហា​ទាំង​ថវិកា​និង​ធនធានមនុស្ស​ដើម្បី​បន្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ទោះបី​ប្រឈម​នឹង​បញ្ហា​កូ​វីដ​១៩​ក៍ដោយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៧ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១០ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម