Connect with us

ព័ត៌មានជាតិ

មេប៉ូលិសជាតិ រំពឹងលើកិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយវៀតណាម នឹងត្រូវពង្រឹងកាន់សកម្ម  

បានផុស

នៅ

កម្ពុជា និងវៀតណាម បញ្ជាក់ពីការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយបានរំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងត្រូវបានបន្តពង្រឹងឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់ភាគីទាំងពីរ បានធ្វើឡើងតាមរយៈលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងវរសេនីយ៍ឯក វឿង ក្វាងបាក់ ប្រធានស្ថានតំណាងក្រសួងនគរបាល អមស្ថានទូតវៀតណាមប្រចាំកម្ពុជា ក្នុងពេលដែលប្រតិភូស្ថានតំណាងក្រសួងនគរបាល ចូលជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកវរសេនីយ៍ឯក វឿង ក្វាងបាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ បានសហការគ្នាកន្លងមក ប្រកបដោយភាពជិតស្និទ ស្មោះត្រង់ដោយប្រសិទ្ធភាព និងលទ្ធផលគួរជាទីមោទន។

ក្នុងបេសកកម្មការងារនៅកម្ពុជា វរសេនីយ៍ឯក វឿង ក្វាងបាក់ បានស្នើសុំការគាំទ្រពីលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដល់ស្ថានតំណាងក្រសួងនគរបាលវៀតណាមសម្រាប់ប្រតិបត្តិការរបស់ខ្លួនដើម្បីឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាពចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការដែលនគរបាលជាតិនៃប្រទេសទាំងពីរសម្រេចបានកន្លងមក ជាពិសេសលើការប្រយុទ្ធប្រឆាំងបទល្មើសលួចឆ្លងដែនគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស អំពើឆបោកជាដើម។ ផ្អែកលើលទ្ធផលនេះ លោកអគ្គស្នងការ ដាក់ក្ដីរំពឹងថា កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងកាន់តែមានដំណើរការល្អបន្ថែមទៀតនៅពេលខាងមុខ។

សម្រាប់ការបំពេញបេសកកម្មការងាររបស់ស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ពីការគាំទ្រក្នុងការបង្កលក្ខណៈឱ្យបានងាយស្រួលគ្រប់បែបយ៉ាងដល់ស្ថានតំណាងក្រសួង ដើម្បីឱ្យការបំពេញបេសសកម្មក្នុងអាណត្តិថ្មី របស់វរសេនីយ៍ឯក វឿង ក្វាងបាក់ ទទួលបាននូវភាពជោគជ័យបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៨ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម១០ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា១០ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម