Connect with us

ព័ត៌មានជាតិ

កម្មវិធី«បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា» ឥតបង់ថ្លៃ នឹងចាប់ផ្តើមនៅខែក្រោយ ក្នុងខេត្តចំនួន ៧

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០២៥ នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថា ក្រសួង នឹង​រៀបចំ​កម្មវិធី
«បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា» ដោយ​មិន​បង់ថ្លៃ សម្រាប់​ឆ្នាំ ២០២៥ ចាប់ពី​ខែ​ឧសភា នេះ​តទៅ នៅ​ទីតាំង​ចំនួន ១៦ ក្នុង​ខេត្ត​ចំនួន ៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជំនាញ​វិជ្ជាជីវៈ​ដូនតា ដែល​នឹង​ត្រូវ​បណ្ដុះបណ្ដាល​នោះ​រួមមាន ៖ តម្បាញ​សូត្រ និង​អំបោះ​ , តម្បាញ​ក្រមា ពណ៌​ត្រុំ​ , ប៉ាក់​ឌិន ​, ចម្លាក់​ប្រាក់​/​ស្ពាន់ ​, ចម្លាក់​ស្បែក ​, ចម្លាក់​ថ្ម​ , ខ្មុក​ស្មាច់ ​, ខ្មុកម្រ​ក្ស័​ណ៍ ​,​ ធ្វើ​សាជី ​, តម្បាញ​កន្ទេល ផ្កា​, ស្មូនឆ្នាំង​ , ផលិត​ឧបករណ៍​ភ្លេង ​, ចម្លាក់​ពុម្ព​ , កុលាលភាជន៍ និង​គំនូរ​បុរាណ។

ដោយឡែក​សម្រាប់​ខេត្ត​ដែល​ត្រូវ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​ចំនួន ៧ នោះ រួមមាន ៖ កំពង់ស្ពឺ , កំពង់ឆ្នាំង , កំពង់ធំ , សៀមរាប , កណ្ដាល , កំពង់ចាម និង តាកែវ។

ចំពោះ​សិស្ស​មកពី​គ្រួសារ​ក្រីក្រ​ដែល​មាន​បណ្ណ​សមធម៌ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​មាន​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ រាជរដ្ឋាភិបាល នឹង​ឧបត្ថម្ភ​ប្រាក់​ចំនួន ២៨០,០០០ (​ម្ភៃ​ប្រាំបី​ម៉ឺន​) រៀល ក្នុង ១ ខែ តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ។

ជាមួយ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏បាន​អំពាវនាវ​ដល់​សាធារណជន ពិសេស​យុវជន​ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​ខាងលើ សូម​ទាក់ទង​មក​លេខាធិការដ្ឋាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ពី​ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សុក្រ រៀងរាល់​ម៉ោង​ធ្វើការ តាមរយៈ​លេខ​ទូរ​សព្ទ ៖ ០១៧ ៤៣១ ៣០២/០៨៨ ៨៨៣ ៥៦៣៦ ឬTelegram: ០១៧ ៤៣ ១៣ ០២ ឬ អ៊ី​ម៉ែ​ល​: [email protected] និង Facebook ៖ កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

កម្មវិធី«បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា» ឥតបង់ថ្លៃ នឹងចាប់ផ្តើមនៅខែក្រោយ ក្នុងខេត្តចំនួន ៧

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ភ្លើង​ឆេះ​ភ្នំរាលដាល​​ឆេះ​​សណ្ឋាគារយ៉ាងសន្ធោសន្ធៅ​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ៨ នាទីutes មុន

មេប៉ូលិសជាតិ រំពឹងលើកិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយវៀតណាម នឹងត្រូវពង្រឹងកាន់សកម្ម  

សេដ្ឋកិច្ច១០ នាទីutes មុន

កម្ពុជាកំពុង​រៀបចំវិធានការចាំបាច់ ចំពោះការដំឡើងពន្ធអាមេរិក ដើម្បីគ្រប់គ្រងសភាពការណ៍

កីឡា២០ នាទីutes មុន

លោក​ ហែម​ គិរី​ ឲ្យ​តែ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​សហព័ន្ធ​សប្បាយ​រីករាយ​នឹង​រៀបចំ​ព្រឹត្តិការណ៍​

ព័ត៌មានជាតិ២៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច២០ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២០ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម