Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តរតនគិរី មានវគ្គបណ្តុះបណ្តាលជាច្រើនមុខវិជ្ជា ជាឱកាសដល់យុជនចាប់យកសម្រាប់អភិវឌ្ឍខ្លួន

បានផុស

នៅ

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី កំពុងរើសប្រជាជនឱ្យចូលរៀនសូត្រចាប់យកជំនាញដែលខ្លួនស្រឡាញ់ចូលចិត្ត ដោយមិនគិតពីកម្រិតវប្បធម៌ បើទោះជាមិនចេះអក្សរក៏អាចទៅចុះឈ្មោះចូលរៀនបានដែរ។ ឥឡូវនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី កំពុងតែបន្តបណ្តុះបណ្តាលទៅលើយុវជន និងយុវនារីជាច្រើនជំនាញ ដោយផ្តល់កន្លែងស្នាក់នៅផង និងឧបត្ថម្ភជាសាច់ប្រាក់ផងចំពោះជនជាតិដើមភាគតិចដែលជួបការខ្វះខាតសម្រាប់ទិញបាយទឹកអំឡុងពេលស្នាក់នៅ និងរៀនជំនាញវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សែម ផាត នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រាប់ថា មជ្ឈមណ្ឌលនេះ បានបង្កើតឡើងនៅឆ្នាំ ២០០៤ ចាប់ទទួលសិស្សឱ្យចូលរៀននៅឆ្នាំ២០០៥ ក្រោមការគាំទ្រជាថវិកាពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាប់តាំងពីបើកដំបូងមក ការចូលរៀននៅមានកម្រិតនៅឡើយ ប៉ុន្តែ បច្ចុប្បន្ននេះ សិស្សមកចូលរៀនក្នុង១ឆ្នាំ ទទួលយកសិស្សចំនួន ១០០នាក់។ ជាក់ស្តែង តាំងពីបើកសាលាដំបូង សិស្សដែលចេញពីសាលាទៅរាប់ម៉ឺននាក់មកហើយ បានបញ្ចប់ជំនាញ និងបច្ចេកទេស បានការឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី មានវគ្គតបណ្ដាញអគ្គិសនី ជួសជុលម៉ូតូ កាត់សក់ កំព្យូទ័រ សេវាកម្មសម្អាតកាយ ក្នុងជំនាញនីមួយៗសិក្សាផ្ទាល់អំពីទ្រឹស្តីពី២០ ទៅ ៣០ភាគរយ ចំណែក ៧០ ទៅ ៨០ ភាគរយទៀត គឺអនុវត្តផ្ទាល់នៅនឹងកន្លែងតែម្តង។ លោក សែម ផាត បានប្រាប់ថា សិស្សមិនចេះអក្សរក៏អាចរៀនបានដូចគ្នាសម្រាប់កម្រិតC1។ សម្រាប់សិស្សដែលចង់ចូលរៀនកម្រិតC2 និងC3 តម្រូវឱ្យរៀនចប់ថ្នាក់ទី៩ មានសញ្ញាបត្រចាប់ពីបឋមភូមិរហូតទៅដល់បរិញ្ញាបត្ររង ហើយក៏ត្រូវការយុវជនមានចំណេះដឹងទូទៅផងដែរ។ នៅក្នុងកម្រិតC1 វគ្គបណ្តុះបណ្តាលចំនួន១,៥០,០០០០នាក់ មិនតម្រូវការទៅលើសិស្សចេះអក្សរ ឬមិនចេះអក្សរនោះទេ មានការទទួលយកឱ្យចូលរៀនសូត្របានទាំងអស់។

លោកបន្ថែមថា ជាការលើកទឹកបន្ថែមទៀត សាលាក៏បានផ្តល់ជាកន្លែងស្នាក់នៅ និងថវិកាចំនួន ២៨០,០០០ រៀលក្នុង១ខែ តាមរយៈបណ្ណក្រីក្រ ឬបណ្ណហានីភ័យ ប៉ុន្តែ សិស្សដែលចូលរៀនមិនមានបណ្ណទាំងពីរនេះទេ មានតែកន្លែងស្នាក់នៅ ហើយបន្ទាប់ពីរៀនចប់ សិស្សនឹងទទួលបានសញ្ញាប័ត្រមួយបញ្ជាក់ពីសាលា៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម