Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលស្នើពលរដ្ឋគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារណ៍ក្នុងពិធីបុណ្យចូលឆ្នាំ

បានផុស

នៅ

គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីអំពាវនាវចុះថ្ងៃទី១ ខែមេសា គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ បានណែនាំគោលការណ៍ចំនួន៨ចំណុចក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខាងមុខដើម្បីសុវត្ថិភាពចរាចរណ៍ និងអ្នកប្រើប្រាស់ផ្លូវដោយ អំពាវនាវឱ្យបើកបរតាមច្បាប់កំណត់ បើកបរដោយមិនស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវលេងគប់ទឹក ប៉ាត់ម្សៅដល់អ្នកប្រើប្រាស់ផ្លូវ និងកុំផ្ទុកទំនិញលើសច្បាប់កំណត់ជាដើម។

ក្នុងលិខិតនោះ៖ «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្ដីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប​នឹងចូលរួមគោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្ដីអំពាវនាវនេះដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្ដីសុខក្សេមក្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ»។

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ឋាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍ត្រី ថី វិសាល ក៏បានស្នើពលរដ្ឋចូលរួមគោរពច្បាប់ ចេះយោគយល់អធ្យាស្រ័យគ្នាលើដងផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខផងដែរ ដោយលោក​ថាទៅបីជាបានពង្រាយនគរបាលចរាចរណ៍ដើម្បីពិនិត្យ និងសម្រួលចរាចរណ៍ក្ដីតែមិនអាចល្អឥតខ្ចោះនោះទេ។

ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះលោក ថី វិសាល បាន​លើកឡើងថា៖ «សូមបងប្អូនចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោកទាំងអស់គ្នា សូមកុំបើកបរលើសល្បឿនកំណត់សូមបើកបរឱ្យស្របផ្លូវ។ ហើយបើទទួលទានគ្រឿងស្រវឹងសូមកុំបើកបរ ហើយសូមយោគយល់អធ្យាស្រ័យគ្នាឱ្យបានខ្ពស់ដោយសារតែក្នុងអំឡុងពេលហ្នឹងគឺមានលំហូរចរាចរណ៍ច្រើនហើយអាចមានការកកស្ទះខ្លះ»។

នៅរៀងរាល់ពិធីបុណ្យជាតិសំខាន់ៗគ្រោះថ្នាក់ចរាចរណ៍នៅតែបញ្ហាដែលកើតមានជារៀងរាល់ឆ្នាំ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃកាលពីឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស៣៧នាក់ និងបណ្ដាលឱ្យមនុស្ស៨៨នាក់រងរបួស។

កន្លងទៅអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ដោយជំរុញឱ្យមានការបង្កើតកម្មវិធីអប់រំពីចរាចរណ៍ឱ្យបានច្រើន និងទូលំទូលាយ ពង្រឹងការអនុវត្តន៍ច្បាប់ជាពិសេសអំឡុងពេល និងក្រោយពេលបុណ្យជាតិនៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ដាក់រថយន្តគិលានសង្គ្រោះប្រចាំការជិតតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ជាដើម។

បន្ថែមលើនេះវិស័យឯកជនត្រូវបង្កើត ជូនដំណឹង និងណែនាំជាប្រចាំពីសុវត្ថិភាពចរាចរណ៍ដល់បុគ្គលិកខ្លួន ខណៈប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មកំសាន្តក៏អាចចូលរួមផ្សព្វផ្សាយឱ្យបានច្រើនក្នុងពេលអំឡុងពិធីបុណ្យជាតិធំៗពីសុវត្ថិភាពចរាចរណ៍ផងដែរ។

នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) លោក គឹម បញ្ញា ថាបច្ចុប្បន្ន​ទាំងរដ្ឋាភិបាល និងឯកជនបានឆ្លើយតបច្រើនទៅនឹងសេចក្ដីថ្លែងការណ៍រួមនេះ តែលោក​នៅតែជំរុញការអនុវត្តច្បាប់ឱ្យបានទាំងពេលបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យជាតិធំៗនានា ខណៈនៅតាមទីវត្តអារ៉ាម ព្រមទាំងព្រះសង្ឃផងអាចឱ្យឱវាទក្រើនរម្លឹកពុទ្ធបរិស័ទពីគ្រោះថ្នាក់ចរាចរណ៍បន្ថែមលើវិធានការរបស់រដ្ឋដែលមានស្រាប់។

លោកថា៖ «ខ្ញុំគិតថាបើយើងធ្វើបានត្រង់ពីរចំណុចនេះបន្ថែមទៀត ការអនុវត្តន៍ច្បាប់ និងការផ្សព្វផ្សាយនៅហ្នឹងវត្តអារ៉ាមពេលបុណ្យទាន។ ខ្ញុំគិតថាជារឿងល្អជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានកាន់តែច្រើនជាពិសេសយើងអាចបញ្ឈប់នូវនិន្នាការម្ដងកើនម្ដងចុះទៅជាថយចុះរហូតតាមគោលដៅដែលយើងរំពឹងទុកថាចង់ឃើញចំនួនអ្នកស្លាប់នឹងរបួសជាទូទៅក្នុងអំឡុងពេលបុណ្យទាន់កាន់តែទាប»។

លោក គឹម បញ្ញា

របាយការណ៍គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ឱ្យដឹងថាក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក ខេត្តព្រះសីហនុចំនួន ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក ដែលមូលហេតុនៃការបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% និងកត្តាផ្សេងៗ ៤%៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជំងឺរបេង​
ព័ត៌មានជាតិ១១ នាទីutes មុន

មានអ្នកផ្ទុកមេរោគរបេង និងជំងឺរបេង​៣៥%​ផ្សេងទៀតមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យនិងព្យាបាលនៅឡើយទេ

ព័ត៌មានជាតិ២៤ នាទីutes មុន

គំនូរខ្មែរជាច្រើន ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ចំនួន៣ថ្ងៃ

ពេជ្រ ចរណៃ
ជីវិតកម្សាន្ដ២៥ នាទីutes មុន

រឿងគុនល្បុក្កតោ! ពេជ្រ ចរណៃ ចេញឆ្លើយតប ក្រោយមានអ្នករិះថា ខ្លួនបានតែសម្ដែងបើមែនទែនធ្វើអី្វមិនកើត

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ្នកជំនាញជំរុញឱ្យឥណ្ឌូណេស៊ីខិតទៅជិត BRICS ក្រោយជាប់ពន្ធ ៣២ ភាគរយ ពីអាមេរិក

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ប៉ូលិសបញ្ចាក់ហេតុផល Mino រួចខ្លួនពីកាព្វកិច្ចយោធាម្ដងទៀត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ  

Sokha Hotels

ព័ត៌មានពេញនិយម