Connect with us

ព័ត៌មានជាតិ

គំនូរខ្មែរជាច្រើន ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ចំនួន៣ថ្ងៃ

បានផុស

នៅ

គំនូរ សខ្មៅ និងគំនូរពណ៌ជាច្រើនស្នាដៃ រួមជាមួយចម្លាក់សូនរូប របស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានយកទៅតាំងបង្ហាញរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ក្រោមប្រធានបទ៖ “មរតកខ្មែរទាំង៥ ឆ្នាំ២០២៥” ២០២៥ នៅទីតាំងសាកលវិទ្យាល័យថ្មី សាខាព្រែកលៀប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ឡាយ ស្រីភីម ជានិស្សិតឆ្នាំទី៣ និងជាប្រធាននិស្សិតនៃមហាវិទ្យាល័យសិល្បៈសូនរូប ឯកទេសចម្លាក់ បានឱ្យ កម្ពុជាថ្មី ដឹងថា ពិព័រណ៍នេះ ត្រូវបានរៀបចំដើម្បីជំរុញទឹកចិត្តដល់និស្សិតឱ្យខិតខំបញ្ចេញស្នាដៃរបស់ខ្លួនដើម្បីទទួលបានឱកាសបង្ហាញស្នាដៃជាសាធារណៈ ហើយក៏ដើម្បីឱ្យសាធារណជនបានស្វែងយល់ពីអត្ថន័យ និងពណ៌ របស់គំនូរខ្មែរផងដែរ។

យុវតី ឡាយ ស្រីភីម បន្តថា ស្នាដៃដែលដាក់បង្ហាញពេលនេះ មានចំនួន៥ជំនាញចូលរួម ដូចជា ជំនាញខាងវិចិត្រកម្ម ជំនាញតុបតែងលម្អនៃស្ថាបត្យកម្ម គំនូរសាគមនាគមន៍ ចម្លាក់ និងខាងផ្តិតពុម្ព។ ចំពោះចំនួនស្នាដៃដែលមានតាំងបង្ហាញដូចជា គំនូរ សខ្មៅ មានជាង២០ស្នាដៃ, គំនូរពណ៌ ពីខាងនិស្សិតផ្នែក Graphic design មាន៩ផ្ទាំង និងស្នាដៃខាងវិចិត្រកម្មមានជាង ៣០ផ្ទាំង។

សម្រាប់ការតាំងបង្ហាញនេះ និស្សិត ឡាយ ស្រីភីម យល់ថាមានការបង្ហាញលក្ខណៈរបស់ខ្មែរច្រើន ដោយកញ្ញាផ្តោតសំខាន់លើរូបគំនូរ ព្រោះរូបគំនូរមួយចំនួនត្រូវបានគូរឡើងដោយការប្រើប្រាស់ក្បាច់ ការរចនា និងការប្រើប្រាស់បែបខ្មែរតែម្តង។

ក្នុងនាមជាប្រធាននិស្សិតនៃមហាវិទ្យាល័យសិល្បៈសូនរូប ឯកទេសចម្លាក់ កញ្ញា ឡាយ ​ស្រីភីម បានសំណូមពរដល់សាធារណជន សិស្សនិស្សិត និងយុវជនខ្មែរ ចូលរួមពិព័រណ៍នេះឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រគំនូរខ្មែរ រួមជាមួយស្នាដៃផ្សេងៗទៀតរបស់និស្សិតនៃសាកលវិទ្យាល័យវិចិត្រសិល្បៈ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងធម្មការ  

Sokha Hotels

ព័ត៌មានពេញនិយម