Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី​មួយ​រូប ប្តឹង​លោក ផែង វណ្ណៈ ៥​បទល្មើស និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០ ម៉ឺន​ដុល្លារ

បានផុស

នៅ

លោក ប្រាក់ ប៉ូ​លី ទីប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​ពាក្យ​ប្ដឹង​លោក ផែង វណ្ណៈ ដែលជា​ម្ចាស់​ផេ​ក Pheng Vannak News ចំនួន​៥ បទល្មើស រួមមាន បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​, បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​, បទ​ប្រមាថ​, បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ និង​បទ​កំហែង​ហែកកេរ្តិ៍ នេះ​បើ​យោង​តាម​ពាក្យបណ្ដឹង​ដែល​ដាក់ជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ ២០២១ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប្រាក់ ប៉ូ​លី បាន​បញ្ជាក់​ថា ឈ្មោះ ផែង វណ្ណៈ បាន​ផ្សាយ​ព័ត៌មាន​មិន​ពិតជា​ច្រើន និង​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់លោក​យ៉ាងធ្ងន់ធ្ងរ​។ លោក​ថា លើក​ទី​១ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ផែង វណ្ណៈ បាន​លើកឡើងថា “​ថ្មីចែស​ពី​ខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ នៅ​ខេត្ត​បន្ទាយ មានជ័យ នាំគ្នា​ហួសចិត្ត នៅពេលដែល​ទទួលដំណឹង​ថា លោក ប្រាក់ ប៉ូ​លី អតីត ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តបន្ទាយមានជ័យ និង​ឡើងជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​នៅពេល​ឆាប់ៗ​នេះ​។

ប្រភព​បានបញ្ជាក់ ថា លោក អ៊ុំ រាត្រី អភិបាលខេត្ត បានធ្វើ​សំណើរ​សុំ​តែងតាំង​លោក ប្រាក់ ប៉ូ​លី បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អភិបាល រង​ខេត្តបន្ទាយមានជ័យ ជំនួស​លោកស្រី ប៉ុក ណា​ឌី ដែល​ចូលនិវត្តន៍​”​។

​នៅក្នុង​ពាក្យបណ្ដឹង​បាន​រៀបរាប់​ទៀតថា “ការស្នើសុំ​តែងតាំង​នេះ មហាជន​មើលឃើញថា ខេត្ត​ទាំងមូល​ដូច​ខ្វះ​មន្ត្រី​ជាក់ បែ​ជា​យក​មន្ត្រី ដែល​សំបូរ​ទៅដោយ​រឿងអាស្រូវ​ដីធ្លី​ពេញ​ខេត្តបន្ទាយមានជ័យ​អោយ​ឡើង​តំណែង​ទៅវិញ​។

គួរ​បញ្ជាក់​ថា លោក​ប្រាក់ ប៉ូ​លី អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី យក​ម្ម និង​សំណង់ ត្រូវបាន​ឯកឧ​ត្ត​ម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយក​ម្ម និង​សំណង់ ដក​ចេញពី​ដំណែង​ប្រធាន មន្ទីរ បន្ទាប់ពី​ក្រុមអធិការកិច្ច​ក្រសួង​រក​ឃើញ​កំហុស​ជាច្រើន ដែល​លោក ប្រាក់ ប៉ូ​លី បាន​បង្ករ​ឡើង​។ ប៉ុន្តែ​ដោយមាន​ការអន្តរាគមន៍​ពី​លោកធំ​ម្នាក់ លោក​ប្រាក់ ប៉ូ​លី ក៏ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី នគ​រូប នីយកម្ម និង​សំណង់ ស្នើសុំ​តែង តាំង​ជាទី​ប្រឹក្សា​ក្រសួង​…”​។

ជាមួយគ្នា​នោះ លោក ប្រាក់ ប៉ូ​លី បានស្នើ​ឲ្យ​ព្រះរាជអាជ្ញា ផ្តន្ទាទោស​ជនល្មើស​តាមច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១០០.០០០ (​ដប់​ម៉ឺន​ដុល្លារ​អាមេរិក​)៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម