Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ជា​តំណាង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី៣៧ ​

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ធ្វើ​ជា​តំណាង    សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើកទី៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់​ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២០ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ការ​បរទេស នៅថ្ងៃទី០៧ ខែ​វិច្ឆិកា ឆ្នាំ២០២០​។ 
 
​​អម​លោក​ឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធមុនីរ័ត្ន នៅ​ក្នុង​កិច្ចប្រជុំ រួមមាន លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល លោក​ស្រី​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និងលោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ មួយ​ចំនួន​ផង​ដែរ។
 
នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​​ លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ធ្វើ​បទ​អន្តរាគមន៍ ក្នុង​កិច្ចប្រជុំ​មួយ​ចំនួន​ដូចជា ៖

ទី១. ប្រជុំកំពូលអាស៊ានលើកទី៣៧
ទី២. កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៣. កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៣
ទី៤. កិច្ចប្រជុំ​កំពូល​អាស៊ាន- សាធារណរដ្ឋ កូរ៉េ លើកទី២១
ទី៥. កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៨
ទី៦. កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់
ទី៧. កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-អូស្រ្ដាលី
ទី៨. កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣
ទី៩. កិច្ចប្រជុំកំពូល​អាស៊ី បូព៌ា លើកទី១៥
ទី១០. កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១
ទី១១. កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៧ និង
ទី១២. កិច្ចប្រជុំ​កំពូល​ស្ដីពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) លើកទី៤។
 
លោក​ឧបនាយករដ្ឋមន្ត្រី ក៏នឹង​ចូលរួម​ផងដែរ ក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្ដី អាស៊ាន ដែលក្នុងឱកាស​នោះ វេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី នឹងថ្លែងសុន្ទរកថាស្តីពី “តួនាទី​របស់​ស្ត្រី​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​ដែល​ស្អិតល្មួត ស្វាហាប់ ប្រកប​ដោយ​ចិរភាព និង​បរិយា​ប័ន្ន នៅក្នុង​ពិភពលោក​ក្រោយ​វិបត្តិ​កូវីដ-១៩” កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុនលើកទី១២ កិច្ចប្រជុំ​កំពូល​មេគង្គ-សាធារណរដ្ឋកូរ៉េលើកទី២ និង​កិច្ចប្រជុំ​ថ្នាក់​ដឹក​នាំ​អាស៊ាន​បូកបី ជា​មួយ​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច អាស៊ី​ខាងកើត ដែល​នឹង​ប្រព្រឹត្ត​ទៅ​ស្រប​ពេល​ជា​មួយ​នឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើកទី៣៧។
 
នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និង​ជា​ឧត្ដមមន្ត្រី​អាស៊ាន​របស់​កម្ពុជា តាងនាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ នឹង​ចូលរួម​ជា​តំណាង​កម្ពុជា ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សន្តិសុខ-នយោបាយអាស៊ានលើកទី២២ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន លើកទី២៨ តាម​ប្រព័ន្ធ​វីដេអូ នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២០។
 
ទាក់ទង​ការ​ប្រជុំ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សុំទោស ចំពោះ​សម​ភាគី​ទាំងអស់ ចំពោះ​អវត្ដមាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​ទាំង​នេះ ដោយសារ​កំពុង​ស្ថិត​ក្នុង​ការ​ដាក់ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ពី​គេ រយៈ​ពេល១៤​ថ្ងៃ តាម​ការ​កំណត់​ជាកំហិត នៃ​បទបញ្ញត្តិ​ជាតិ ស្ដីពី​សុវត្ថិភាព​សុខភាព​ ប្រឆាំង​ជំងឺ​កូវីដ-១៩៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤៦ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម