ព័ត៌មានជាតិ
អង្គការចំនួន៣ទទួលបានថវិកា៦ម៉ឺនដុល្លារពីកម្មវិធីតាំងពិព័រណ៍ “សិល្បៈនៃការចែករំលែក”
ភ្នំពេញ ៖ អង្គការក្នុងស្រុកចំនួន៣ រួមមានអង្គការមនុស្សចាស់កម្ពុជា អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា(ឬអង្គការធីភីអូកម្ពុជា)និងអង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជាបានទទួលថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារ ក្នុងមួយអង្គការ សរុប ៦ម៉ឺនដុល្លារដែលរៃអង្គាសបានពីការតាំងពិព័រណ៍ “សិល្បៈនៃការចែករំលែក” ធ្វើឡើងនៅសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន កាលពីពេលកន្លងទៅនេះ។
ពិធីប្រគល់ថវិកាទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយមានការចូល រួមពីលោកស្រី ជាសិរីនិងតំណាងអង្គការទាំង៣។ កាលពី៣ខែមុន លោកស្រី ជា សិរី និងកញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស ដែលជាម្ចាស់ស្នាដៃសិល្បៈបានផ្តួចផ្តើមរៀបចំការតាំងពិព័រណ៍សប្បុរសធម៌“សិល្បៈនៃការចែករំលែក”នេះឡើងដើម្បីចែករំលែកសារវិជ្ជមានអំពីការបន្តមានក្តីសង្ឃឹម និងសាមគ្គីភាព នៅក្នុងពេលវេលាដ៏លំបាកនិងតានតឹងនេះ។
ផ្ទាំងគំនូរសិល្បៈរបស់វិចិត្រការនីទាំងពីរសរុបជាង២០ផ្ទាំង ត្រូវបានដាក់តាំងពិព័រណ៍ជាសាធារណៈអស់រយៈពេលជិតពីរខែ នៅសារមន្ទីរស.ស.រនិងលើបណ្តាញសង្គម។ រហូតមកទល់បច្ចុប្បន្ននេះ ស្នាដៃគំនូរទាំងអស់ដែលបានដាក់តាំងត្រូវបានលក់ដាច់ ឬត្រូវគេដេញថ្លៃយក ដែលជាប្រភពមួយផ្នែកធំនៃថវិកា ដែលយកមកបរិច្ចាគដល់អង្គការទទួលផលទាំង៣ក្នុងថ្ងៃនេះ។

លោកស្រីជា សិរី បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែលបានឃើញភាពជោគជ័យនៃការតាំងពិព័រណ៍ “សិល្បៈនៃការចែករំលែក”និងការគាំទ្រដ៏លើសលប់ពីបងប្អូនទាំងអស់គ្នា។ យើងផ្តួចផ្តើមការតាំងពិព័រណ៍នេះឡើង ដើម្បីជាប្រយោជន៍ដល់សង្គមនិងបំផុសស្មារតីសាមគ្គីភាព ហើយខ្ញុំអាចនិយាយបានថា យើងសម្រេចគ្រប់គោលដៅទាំងអស់ ទាំងការរៃអង្គាសថវិកា និងការចែករំលែកសាររបស់កម្មវិធីនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពូមីងទាំងអស់ ដែលបានចូលមើលការតាំងពិព័រណ៍របស់យើងដោយផ្ទាល់ ឬលើបណ្តាញសង្គម បានជួយទិញគំនូរឬវត្ថុអនុស្សាវរីយ៍ បា ន បរិច្ចាគជាថវិកានិងបានបង្ហាញការគាំទ្រចំពោះកម្មវិធីរបស់យើង។”
កញ្ញា អាដាណាម៉មឡឺហ្គ្រោសបាននិយាយទាំងភាពរីករាយថា “ខ្ញុំមានក្តីរំភើបដោយបានឃើញបងប្អូនគ្រប់គ្នាគាំទ្រ និងផ្តល់ក្តីស្រ ឡាញ់ចំពោះការតាំងពិព័រណ៍ “សិល្បៈនៃការចែករំលែក” យ៉ាងច្រើនបែបនេះ។ វាជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ថា យើងអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានជាច្រើន នៅពេលយើងរួមសា មគ្គីគ្នាដោយសុច្ឆន្ទៈ មិនថាកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ថវិកាដែលរៃអង្គាសបានពីការលក់គំនូរ ជាដើម នឹងត្រូវប្រើប្រាស់ ដើម្បីជួយគាំទ្រសកម្មភាពអង្គការទទួលផលទាំងបី ដូចអ្វីដែលបានគ្រោងទុក។”
តំណាងអង្គការទាំង៣ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ជា សេរី និងកញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស ដែលបានផ្តួចផ្តើមរៀបចំការតាំងពិព័រណ៍ “សិល្បៈនៃការចែករំលែក” នេះឡើង ដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រអង្គការក្នុងស្រុក។ នៅក្នុងគ្រាដ៏លំបាកនេះ វាពិតជាសំខាន់ណាស់ដែលយើងត្រូវរួមគ្នា និងជួយគ្នាទៅវិញទៅមក។
អង្គការទាំង៣សង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងក្លាយជាគំរូដ៏មានឥទ្ធិពលមួយ ហើយមនុស្សជាច្រើននឹងដើរតាមគំរូនេះ ដើម្បីបង្កើតប្រយោជន៍ជាក់ស្តែងនៅក្នុងផ្នែកជាច្រើននៃសង្គមជាតិ របស់យើង។
គួរបញ្ជាក់ថា នេះគឺជាដំណាក់កាលទីមួយនៃការប្រគល់ថវិកាសប្បុរសធម៌ដែលរៃអង្គាសបានដែលក្នុងនោះអង្គការនីមួយៗទទួលបានទឹកប្រាក់ ២ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២១ ហើយនឹងបន្តទទួលថវិកាដែលនៅសេសសល់បន្ថែមទៀតក្នុងឆ្នាំ ២០២២និង២០២៣ស្របទៅតាមតម្រូវការសកម្មភាពជាក់ស្តែងរបស់អង្គការនីមួយៗ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី