Connect with us

ព័ត៌មានជាតិ

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

បានផុស

នៅ

សហជីពនៅកម្ពុជាថា ការ​ដំឡើង​ពន្ធ​របស់​អាមេរិក​មក​លើ​កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជាបាត់បង់ការងារធ្វើនោះទេ ហើយវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា បើ​ទោះជាអាមេរិកដំឡើងពន្ធដល់កម្ពុជាក៏ដោយ ក៏ការនាំចេញទៅអាមេរិក គឺយើងនៅតែចំណេញក្នុងកម្រិតខ្ពស់ ព្រោះការផលិតនៅកម្ពុជាមានតម្លៃធូរថ្លៃ។

ប្រធាន​សហភាព​រូប​នេះ​បាន​បន្ត​ថា ការ​ដាក់ពន្ធ​របស់​អាមេរិក​ក៏​អាច​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគិន​ក្នុង​ការ​ពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនផងដែរ “ការ​ដាក់ពន្ធ​របស់​អាមេរិក​មក​កម្ពុជាគឺផ្តល់ឱកាសពីរសម្រាប់កម្ពុជា ឱកាស​ទី​មួយ​សម្រាប់​កម្ពុជា គឺ​ជួន​កាល​ការ​ចរចារពន្ធ​ជាមួយ​អាមេរិក​អាចធ្វើ​ឱ្យ​ការ​នាំចូលនាំចេញរវាងខ្មែរនិងអាមេរិកកើនឡើង​ជាង​មុន ប្រសិន​ជា​មាន​ការ​ចរចា​ណា​មួយ​អាច​ទទួល​យកបាន ឯ​ឱកាស​មួយ​ទៀត​គឺ​ក្រុម​អ្នកវិនិយោគ​ទាំងអស់នោះ ព្យាយាម​រក​ទីផ្សារ​បន្ថែម​នៅតាមបណ្តាប្រទេស ដើម្បី​កុំ​ឱ្យ​ងាប់​ក្រឡា។

ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា បើទោះជាអាមេរិកដាក់ពន្ធមកលើកម្ពុជាក៏ដោយ ក៏មិនមានការរើរោងចក្រនោះទេ ព្រោះអាមេរិកមិនមែនដាក់សម្ពាធតែលើកម្ពុជានោះទេ គឺដាក់ទាំងបណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ាន ហើយវាក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយ សិទ្ធមនុស្ស ឬការដាក់សម្ពាធលើប្រទេសណាមួយនោះដែរ។

លោកបានបន្ថែមថា ការ​បញ្ជាទិញពីរោងចក្រ​ផ្សេងៗក៏ត្រូវបានកំណត់រួចមក​ហើយដែរ សម្រាប់ពេលប៉ុន្មានឆ្នាំបន្ទាប់ “ទូទៅការបញ្ជាទិញគឺមានការចុះកិច្ចព្រមព្រៀង លើវិស័យកាត់ដេរ អាចមួយឆ្នាំម្តង ឬក្រុមហ៊ុនខ្លះចុះកុងត្រាពីរឆ្នាំម្តង វិស័យស្បែកជើងអាច ៣ឆ្នាំម្តង ដូច្នេះផងប៉ះពាល់យើងគឺតិចដែរ ទី១ ឆ្នាំ២០២៥នេះ ឬ២០២៦ មិន​មានផលប៉ះពាល់ធ្ងន់ធ្ងរទេ វាអាច​ដល់​ចុងឆ្នាំ២០២៦ ឬ ២០២៧ គឺវាអាចធ្វើ​ឱ្យវិស័យមួយ​នេះរងផងប៉ះពាល់ ទន្ទឹម​នឹងផងប៉ះពាល់​ទាំងអស់នោះ យើង​គិតថាពិភព​លោកនឹងវិលត្រឡប់មកធម្មតាវិញ ឬមានការ​ដំឡើងពន្ធតិចតួចប៉ុណ្ណោះ ដែល​អាច​ឱ្យ​ប្រទេសជាតិនីមួយៗអាចរស់បាន”។

ទោះបីជាយ៉ាងណា ប្រធានសហជីពទាំងពីររូបបានអំពាវនាវឱ្យប្រជាជនខ្មែរ និងបងប្អូនកម្មករនិយោជិតទាំងអស់ត្រូវរក្សាភាពស្ងៀមស្ងាត់ ហើយបំពេញតួនាទីការងារ ភារកិច្ចរបស់ខ្លួន ព្រោះកម្ពុជានៅតែមានភាពលេចធ្លោ និងមានភាពទាក់ទាញជាងប្រទេសដែលជាដៃគូប្រកួតប្រជែង។

បើយោងតាម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាការដាក់ពន្ធរបស់អាមេរិកមកលើកម្ពុជាគឺកម្ពុជានៅតែអាចគ្រប់គ្រងបាន ហើយវាមិនប៉ះពាល់ ១០០% ដល់វិស័យនាំចេញរបស់យើងទេ។ បន្ថែមពីនេះ គឺក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺកម្ពុជាបាននាំចេញទៅអឺរ៉ុបច្រើនជាងអាមេរិក។

យ៉ាងណាក៏ដោយ លោក​បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការជាមួយអាមរិក និង​បង្កើតឱ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ដើម្បី​រក្សា​ឧត្តមភាព​ផលិតកម្មរបស់យើង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម