Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

បានផុស

នៅ

លោក សាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួង​សុខាភិបាល​បាន​ជំរុញ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​មន្ទីរពេទ្យ​ទាំងអស់​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​កសាង​សមត្ថភាព និង​ការ​ពង្រឹង​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​ពេទ្យ​ព្រោះ​កត្តាទាំងពីរនេះ​ជាគោលការណ៍​សំខាន់​ដែលយើងត្រូវ​យកចិត្តទុកដាក់​ជាទីបំផុតក្នុង​ការ​លើកកម្ពស់កិត្យានុភាពរបស់មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២៤ និងលើក​ទិស​ដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិកាលពីថ្ងៃទី០៣ មេសា លោករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា ការ​កសាងសមត្ថភាព និង​ការ​ពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ​ជា​ពេទ្យ​ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាពសមត្ថភាព​ឱ្យ​បាន​ទៀងទាត់ និង​ជា​ប្រចាំ​នូវ​វិធីសាស្ត្រ វិទ្យាសាស្ត្រថ្មីៗតាម​រយៈ​ការ​បណ្តុះបណ្តាលរយៈពេលវែង ឬ រយៈ​ពេលខ្លីឆ្លង​តាម​ការ​ចូលរួមក្នុងសន្និសីទជាតិ និងអន្តរជាតិ។ល។

លោករដ្ឋមន្ត្រីបានបន្តថា ក្រៅពី​នេះ​ត្រូវក្រមសីលធម៌វិជ្ជាជីវៈដែលជាបេះដូងនៃបេសកកកម្មរបស់យើងព្រោះថា បេះដូង​ស្ថិតនៅជំនឿជឿជាក់ របស់យើងក្នុងការបំពេញភារកិច្ចហើយគ្រប់ការសម្រេច​របស់​យើង​ត្រូវ​មាន​ក្រមសីលធម៌។ ដូច​ជា​ករណី​ការ​ព្យាបាល​ជំងឺ​ឬ​វះកាត់ជំងឺអ្វីមួយ​ដែល​ចាំបាច់បើខ្វះក្រមសីលធម៌និងវិជ្ជាជីវៈគឺនឹងធ្វើឱ្យអ្នកជំងឺប្រឈមនឹងគ្រោះថ្នាក់​ដល់​អាយុ​ជីវិតអ្នកជំងឺ។

លោករដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា “បញ្ហា​ក្រមសីលធម៌យើង​ត្រូវ​មើល​ឃើញ​ទាំងអស់​គ្នា​ថា សព្វថ្ងៃនេះទោះបីជាយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពទាំងថ្ងៃទាំងយប់ ទាំងថ្ងៃធម្មតាទាំងថ្ងៃឈប់សម្រាក យ៉ាងណាក៏ដោយក៏យើងតែងទទួលបាននូវពាក្យរិះគន់តិច ឬ​ច្រើន​ពីសំណាក់ប្រជាជនមកលើសេវាសុខាភិបាលរបស់យើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ​នានា ពិសេស​តាមរយៈ​បណ្តាញ​សង្គមនានា។ល។

ដែល​ទាមទារ​ឱ្យ​យើង​ទាំង​អស់​គ្នា​ចូល​រួម​លើក​កម្ពស់​ក្នុង​ការ​កែប្រែរាល់​កំហុស​ឆ្គងឥរិយាបថ​ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈ​ក្នុង​ការផ្តល់សេវា ជូន​ប្រជាជន​យើង​និង​ដើម្បី​ធានា​ថា មន្ទីរពេទ្យយើងបានផ្តល់សេវាជូនប្រជាជននិង​កុមារ​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព”។

លោករដ្ឋមន្ត្រីបានបន្ថែមថាលើសពីនេះគ្រូពេទ្យត្រូវមានឆន្ទៈពេលអ្នកជំងឺចូលមកមន្ទីរពេទ្យត្រូវជួយសង្គ្រោះឬព្យាបាលអ្នកជំងឺពីដើមរហូតដល់ចប់ពោលគឺត្រូវធ្វើរោគវិនិច្ឆ័យអ្នកជំងឺឱ្យបានច្បាស់លាស់មានជំងឺអ្វីត្រូវ​ព្យាបាល​ប៉ុន្មានថ្ងៃ​និង​ប្រាប់​ឬ​ពន្យល់​ឱ្យ​បានលំអិតពីជំងឺនិងរបៀបព្យាបាលជំងឺដល់អាណាព្យាបាល​ ឬ​សាច់ញាតិ​អ្នក​ជំងឺឱ្យ​បានដឹងដើម្បីធ្វើយ៉ាងណាកុំឱ្យគ្រូពេទ្យយើងក្លាយជាជនត្រូវចោទ។ព្រោះថា កន្លង​មក​ដោយ​សារ​តែ​គ្រូពេទ្យ​មួយ​ចំនួន​មិន​បាន​ប្រាប់​ ឬពន្យល់​ ឬ​ឱ្យ​គិលានុប្បដ្ឋាន​ទៅ​ប្រាប់​ដល់​គ្រួសារ​អ្នក​ជំងឺ​ទើប​ធ្វើឱ្យអ្នកជំងឺមួយចំនួនគាត់មិនអស់ចិត្តដល់ពេលមានបញ្ហាគាត់បន្ទោសពេទ្យហើយគ្រូពេទ្យក្លាយជាជនត្រូវចោទ។

ជាង​នេះ​ទៀត​ថ្នាក់​ដឹក​នាំ​មន្ទីរពេទ្យ​ត្រូវមានការប្តេជ្ញាចិត្តខ្ពស់និងត្រូវ​មាន​ទំនាក់​ជា​ប្រចាំ​ជា​មួយ​មន្ត្រី​បុគ្គលិក និង គ្រូ​ពេទ្យ​ត្រូវ​ដឹង​បុគ្គលិក​ណា​សកម្ម​ ឬ​មិន​សកម្ម​ព្រោះ​ថា នៅ​ក្នុង​អង្គភាព​មួយ​តែងតែ​មាន​អ្នក​មិន​សកម្មភាព​ខ្លះ​ហើយ​បើ​ទោះបី​ជា​បានណែនាំច្រើនលើកច្រើនសារក៏ដោយ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា “ពេល​បុគ្គល​នោះ​ធ្វើ​ខុស​វា​បាន​ប៉ះពាល់​ដល់​ថ្នាក់​ដឹក​នាំ​មន្ទីរពេទ្យ​និង​ក្រសួង​ក៏​ដូច​ជាគ្រូពេទ្យ​ទាំងអស់​ព្រោះ​ដូច​ពាក្យ​ចាស់​ពោល​ថា “ត្រី​មួយ​កន្ត្រក់​ស្អុយ​មួយ​ស្អុយ​ទាំងអស់”។ ដូច​នេះ​យើង​ត្រូវ​ហ៊ាន​អា​កាត់​បញ្ហា​នេះ​ដោយសារ​សម័យ​នេះ​ហើយ​មិន​អាចឱ្យបុគ្គលមួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គ្រូពេទ្យ​យើង​ដែល​បាន​ខិត​ខំ​បំពេញ​ការងារ​បាន​ល្អ​នោះទេ”។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា “ជោគជ័យ​របស់​កុមារ​ជា​ជោគជ័យ​ធំ​សម្បើម​សម្រាប់​អនាគតរបស់ជាតិយើងព្រោះថា កុមារ​ថ្ងៃនេះនឹងក្លាយជាយុវជននៅថ្ងៃស្អែកយុវជនថ្ងៃនេះនឹងក្លាយជាមនុស្សចាស់នៅថ្ងៃស្អែក។បើកុមារនិងយុវជនមានសុខភាពល្អពេលចាស់ទៅក៏ល្អប្រសើរដែរ។ បើចាប់ផ្តើមស្ពាយជំងឺតាំងពីកុមារទៅហើយធ្វើម៉ិចបានរឹងមាំ។ដូច្នេះគ្រូពេទ្យមានបេសកកម្មវិសេសវិសាលណាស់»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ២ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម