ព័ត៌មានជាតិ
ច្រកអន្តរជាតិដូង បដិសេធការចោទប្រកាន់យកលុយពីពលករមកលេងស្រុក មុនចូលឆ្នាំថ្មី
ថ្មីៗ នេះ ប្រធានច្រកអន្តរជាតិដូង ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើការបដិសេធទាំងស្រុងរាល់ការចោទប្រកាន់ពីបណ្ដាញសង្គមនានា ថាបានយកប្រាក់ពីពលករដែលត្រឡប់មកលេងស្រុកកំណើតមុនពេលចូលឆ្នាំថ្មី។

ប៉ុន្មានថ្ងៃកន្លងមកនេះ មានអាខោន Facebook មួយឈ្មោះ បោយ រើយ ដែលស្ត្រីម្ចាស់អាខោន បានលើកឡើងថា អ្នកណាថាច្រកឡែមមិនយកលុយពីពលករដែលត្រឡប់ចូលមកលេងស្រុកកំណើត តាមពិតគេហ្វ្រីតែអ្នកមានប៉ាស្ព័រតែប៉ុណ្ណោះ ដោយឡែកសម្រាប់ពួកគាត់ទិញសំបុត្រ ៥០០ បាត និងទិញសំបុត្រចេញ ១០០ បាតថែមទៀត ដូច្នេះគឺត្រូវអស់ ៦០០ បាត ឯប្រភពខ្លះទៀត បានបញ្ជាក់ថា អស់ ១.៣០០ បាត ទើបគេព្រមបំពេញឯកសារឲ្យ។

ជុំវិញរឿងអាស្រូវខាងលើនេះ លោកឧត្ដមសេនីយ៍ត្រី ផាត់ វីរៈ ប្រធានប៉ុស្តិ៍នគរបាលច្រកអន្តរជាតិដូង បានបំភ្លឺថា ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានលើបណ្ដាញសង្គមរបស់ អាខោន ខាងលើ នាពេលកន្លងមក គឺលោកសូមធ្វើការបដិសេធទាំងស្រុង ព្រោះ ១.មន្ត្រីអន្តោប្រវេសន៍ពុំមានលេសណាមួយដើម្បីទារលុយពីពលករនោះទេ។ ២.មន្ត្រីអន្តោប្រវេសន៍នីមួយៗ មានប័ណ្ណសម្គាល់ខ្លួន មានឈ្មោះ មានអត្តលេខ និងមានឯកសណ្ឋានត្រឹមត្រូវ។ ៣.រូបភាពខាងលើដែលម្ចាស់គណនីយកមកបង្ហោះ និងអមជាមួយខ្លឹមសារ គឺមិនមែនស្ថិតក្នុងរង្វង់ភូមិសាស្ត្រប្រតិបត្តិការរបស់ច្រកអន្តរជាតិដូងឡើយ និង ៤.ចំពោះពលករដែលមិនចង់អស់លុយគឺភាគីថៃ តម្រូវឲ្យពួកគាត់ស្នើសុំលិខិតបើកផ្លូវចេញពីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក អមជាមួយនឹងឯកសារពាក់ព័ន្ធផងដែរ។ ប៉ុន្តែពលករមួយចំនួនពុំមានឯកសារទាំងនោះឡើយ។ ថ្មីៗ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ដោយបានបញ្ជាក់ថា ប្រទេសថៃបានឯកភាពជាមួយក្រសួងការងារថៃ ធ្វើការលើកលែងមិនយកប្រាក់ទៅលើពលករខ្មែរ ឡាវ និងភូមា ដោយអនុញ្ញាតចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ គឺលើកលែងតែម្ដងគត់។

បើទោះបីជាមានការបដិសេធ និងស្រាយបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រី ប្រធានប៉ុស្តិ៍នគរបាលច្រកអន្តរជាតិដូង យ៉ាងណាក៏ដោយ ក៏ប្រភពមួយចំនួននៅតែមានការសង្ស័យ និងធ្វើការរិះគន់ទៅលើច្រកនេះដដែល លុះត្រាណាតែក្រសួងដាក់កម្លាំងអធិការកិច្ចដើម្បីធ្វើការពិនិត្យសង្កេតដោយផ្ទាល់ ទើបអាចយកជាផ្លូវការបាន ដោយសារតែកន្លងមកច្រកនេះតែងតែមានរឿងអាស្រូវជាប់ជាប្រចាំ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ