Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងនាំយកអំណោយជូនកងកម្លាំង និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ ០៥ ខែមេសា ឆ្នាំ ២០២៥ លោក សំ រិទ្ធី និង លោក​អ្នកឧកញ៉ា សេង ញ៉​ក់ តំណាង​ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយ​កងកម្លាំង​ទាំង ៤ អង្គភាព​ ដែល​ឈរជើង​ក្នុង​ខេត្ត​កំពង់ស្ពឺ។ អញ្ជើញ​ចូលរួម​នា​ឱកាស​នោះ​រួមមាន​ឯកឧត្ដម ក្រុមការងារ​រាជរដ្ឋាភិបាល ឯកឧត្ដម អ្នកតំណាងរាស្ត្រ​ខេត្ត​កំពង់ស្ពឺ និង​កងកម្លាំង​សរុប ៤០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​កិច្ច​ចាប់ផ្ដើម លោក ស៊ឹម រតនៈ អភិបាលរង ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​គណៈអធិបតី កងកម្លាំង​ដែលមាន​វត្តមាន​នាឱកាស​នោះ និង​បានធ្វើការ​រាយការណ៍​ខ្លី​អំពី​វឌ្ឍនភាព ​នៃ​ខេត្តកំពង់ស្ពឺ​។ លោក បាន​ថ្លែងអំណរគុណ​ដល់​ ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំង​ទាំងអស់​ក្នុង​ខេត្តកំពង់ស្ពឺ ជាពិសេស​ក្នុងថ្ងៃនេះ​ផ្ទាល់ ឯកឧត្តម​ បាន​ចាត់​ក្រុមការងារ ដើម្បី​ជួប​សំណេះសំណាល និង​នាំយក​នូវ​ភេសជ្ជៈ និង ថវិកា​មួយ​ចំនួន ជូន​ដល់​កងកម្លាំង​ទាំង ៤ អង្គភាព ក្នុង​ឱកាស​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដែល​នឹង​ឈាន​ចូលមកក្នុង​ពេលខាងមុខ​នេះ​ផងដែរ។

មានប្រសាសន៍​ក្នុង​អង្គពិធី លោក​អ្នកឧកញ៉ា សេង ញ៉​ក់ បាន​ពាំ​នាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ជូន​ចំពោះ កងកម្លាំង​ទាំងអស់ ដែលមាន​វត្តមាន​នៅទីនេះ​។ នាឱកាស​នោះ លោក​អ្នកឧកញ៉ា បាន​មានប្រសាសន៍​បន្ថែមថា ជំនួសមុខ​ឱ្យ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត និង​ខ្លួន​អ្នកឧកញ៉ា​ផ្ទាល់ សូម​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង លះបង់​កម្លាំងកាយ​ចិត្ត​របស់​កងកម្លាំង​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​ក្នុង​ការធានា​ការពារ​ថែរក្សា​សុខសន្តិភាព និង​សុវត្ថិភាព​ជូន​ប្រទេសជាតិ និង​ប្រជាជន​។

សូម​ជម្រាបជូន​ថា កាលពី​ព្រឹក​ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ លោក សំ រិទ្ធី តំណាង ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ ក៏បាន​នាំយក​នូវ​ភេសជ្ជៈ​មួយចំនួន​ជូន​ដល់​រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​ទាំងអស់​ក្នុង​ក្របខណ្ឌ​ខេត្តកំពង់ស្ពឺ ក្នុងឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៨ ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១០ វិនាទី មុន

តម្លៃហាងឆេងមាសដាំក្បាលចុះ ១០០ ដុល្លារ

ព័ត៌មានជាតិ២ នាទីutes មុន

សម្តេចធិបតី អះអាងយ៉ាងម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសផ្តាច់មុខនៅទឹកដីកម្ពុជា

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនពលរដ្ឋកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ

វប្បធម៌ ជំនឿ១១ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ក្រើនរម្លឹកដល់ភ្ញៀវទេសចរ ស្លៀកពាក់ឲ្យបានសមរម្យពេលចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ

ព័ត៌មានជាតិ១៤ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងនាំយកអំណោយជូនកងកម្លាំង និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម