ព័ត៌មានជាតិ
ស្វែងយល់ពីលក្ខណៈភូមិសាស្ត្រ តំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា
តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា គ្របដណ្តប់នៅលើខេត្តចំនួន ៤ ក្រុងចំនួន ៦ ស្រុក ចំនួន ១៧ ឃុំចំនួន ១៣៦ និងសង្កាត់ចំនួន ២០ ដែលមានផ្ទៃដីសរុប ១៨ ៥៣៥ គីឡូម៉ែត្រក្រឡា។
តំបន់ឆ្នេរសមុទ្រកម្ពុជា មានឆ្នេរសមុទ្រជាប់នឹងដីគោកប្រវែងសរុបប្រមាណ ៥២៦ គីឡូម៉ែត្រ។ នេះបើតាមឯកសារគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ មានប្រជុំកោះនិងកោះ ដែលបានរកឃើញយ៉ាងតិចចំនួន ៧៥ និងមានដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រចំនួន ១១១ ទីតាំង។

លក្ខណៈប្រជាសាស្ត្រតំបន់ឆ្នេរសមុទ្រកម្ពុជា
តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែករូបវន្ត សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ដោយកំណើននគរូបនីយកម្មនិងកំណើនប្រជាជនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។

ផ្អែកតាមទិន្នន័យជំរឿនឆ្នាំ២០០៨, ឆ្នាំ២០១៩, និងតាមការព្យាករឃើញថា៖
-នៅឆ្នាំ២០០៨ ប្រជាជនទីក្រុងមានចំនួន ១៧៨ ៤៥២ នាក់ ស្មើនឹង ១៨,៦% នៃប្រជាជនតំបន់ឆ្នេរសមុទ្រកម្ពុជាសរុប ៩៦០ ៤៨០នាក់។
-នៅឆ្នាំ២០១៩ ប្រជាជនទីក្រុងបានកើនឡើងដល់ចំនួន ៤២២ ៧៨៣ នាក់ ស្មើនឹង ៣៩, ៤% នៃ ប្រជាជនតំបន់ឆ្នេរសមុទ្រកម្ពុជាសរុប ១ ០៧២ ៤៦៨នាក់,
-នៅឆ្នាំ២០៣០ ប្រជាជនទីក្រុង នឹងកើនឡើងដល់ចំនួន ៧១៧ ៣៨១ នាក់ ស្មើនឹង ៥៥, ៥% នៃប្រជាជនតំបន់ឆ្នេរសមុទ្រកម្ពុជាសរុប ១ ២៩១ ៩៤៩នាក់,
-នៅឆ្នាំ២០៥០ ប្រជាជនទីក្រុង រំពឹងថានឹងអាចកើនឡើងដល់ចំនួន ៩៧៦ ៦៦៨ នាក់ ស្មើនឹង ៦៦,១% នៃប្រជាជនតំបន់ឆ្នេរសមុទ្រកម្ពុជាសរុប ១ ៤៧៧ ៥៣៤នាក់។
អត្ថបទក្រោយ កម្ពុជាថ្មីនឹងលើកឡើងពីភូមិសាស្រ្តខេត្តជាប់តំបន់ឆ្នេរ ដើម្បីសិក្សាស្វែងយល់និងផ្សព្វផ្សាយបន្តទៀត៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ