ព័ត៌មានជាតិ
សារ៉ាយ សក្ខណា ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩លើកទី១នៅទឹកដីសហរដ្ឋអាមេរិក
នេះអាចចាត់ទុកថា ជាតារាស្រីខ្មែរដំបូងគេដែលមានឱកាសអាចចាក់នូវវ៉ាក់សាំងជំងឺកូវីដ-១ ៩នៅលើទឹកដីនៃប្រទេសមហាអំណាចសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្ន សារ៉ាយ សក្ខណា កំពុងមានវត្តមានរស់នៅទីនោះជាមួយស្វាមីនិងកូន។
បើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាង សារ៉ាយ សក្ខណា បានលើកឡើងថា ថ្មីៗនេះនាងបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ហើយនៅទឹកដីអាមេរិក។ នេះគឺជាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទីមួយរបស់នាង។

តារាស្រីធ្លាប់មានប្រជាប្រិយភាពរូបនេះបន្តថា ឥឡូវនេះនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការឆ្លងជំងឺនេះច្រើន ដូច្នេះនាងក៏សូមជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានសុខភាពល្អចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសបងៗដែលមានជំងឺនេះហើយសូមឲ្យឆាប់ជាសះស្បើយហើយយើងចូលរួមប្រយ័ត្នទាំងអស់គ្នាថែទាំសុខភាពទាំងអស់គ្នាកុំភ្លេចណាពាក់ម៉ាសពេលទៅណាមកណាហើយលាងដៃឲ្យបានញឹកញាប់។
គួររំលឹកថា តារាសម្តែងពូកែខាងលេងទឹកភ្នែកអ្នកនា ង សារ៉ាយ សក្ខណា បន្ទាប់ពីសាងស្នេហានិងរៀបអាពាហ៍ពិពាហ៍រួច នាងក៏បានសម្រេចចិត្តផ្អាកអាជីពសិល្ប:ដោយទៅរួមរស់តាមស្វាមីលើទឹកដីប្រទេសមហាអំណាចសហរដ្ឋអាមេរិក។

ការរួមរស់សាងសុភមង្គលស្នេហារវាង សារ៉ាយ សក្ខណា និងស្វាមីអាណិកជនខ្មែរអាមេរិកនោះគឺពួកគេបានបង្កើតកូនដ៏គួរឲ្យស្រលាញ់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។ប៉ុន្តែយ៉ាងណាមិញអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩នេះដែរ គឺពួកគេហាក់មានភាពស្ងប់ស្ងាត់ដោយសារត្រូវនៅមួយកន្លែងដើម្បីការពារនៃការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ