ព័ត៌មានជាតិ
អាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រើអាកាសយានប្រភេទថ្មី ATR72-600 ចំនួន៣ គ្រឿងនៅពាក់កណ្តាលខែឧសភា ដើម្បីពង្រីក ជើងហោះហើរថ្មីៗបន្ថែមទៀត
អាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នឹងចាប់ផ្តើមប្រើប្រាស់អាកាសយានប្រភេទថ្មី ATR72-600 ចំនួន៣ គ្រឿង នៅពាក់កណ្តាលខែឧសភា ដើម្បីពង្រីកជើងហោះហើរថ្មីៗបន្ថែមទៀត ប្រកបដោយផាសុកភាព និងសេវាកម្មល្អ កម្រិតផ្កាយ៣ នៃ Skytrax ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិ។

ថ្លែងក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ ជាមួយនឹងការកំណត់អត្តសញ្ញាណថ្មី និងចក្ខុវិស័យថ្មី នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាកាលពីរាត្រីថ្ងៃទី៤មេសា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានឱ្យដឹងថា «អាកាសចរណ៍ជាតិកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យថ្មី លើការពង្រីកជើងហោះហើរថ្មីៗបន្ថែមទៀត ប្រកបដោយផាសុកភាព និងសេវាកម្មល្អ កម្រិតផ្កាយ៣ នៃ Skytrax ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិ»។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្តថា ការដាក់ចេញនូវចក្ខុវិស័យថ្មី លើការពង្រីកជើងហោះហើរថ្មីៗនេះ ស្របជាមួយការចាប់ផ្តើម ប្រើប្រាស់អាកាសយានប្រភេទថ្មី ATR72-600 ចំនួន៣គ្រឿង នៅពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះអាកាសចរណ៍ជាតិកម្ពុជា ក៏ប្រកាសជាផ្លូវការ នៃការផ្លាស់ប្តូរអត្តសញ្ញាណថ្មី ពីឈ្មោះ ក្រុមហ៊ុន «អាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ» ទៅជា «អាកាសចរណ៍ជាតិកម្ពុជា» (Air Cambodia)។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្ថែមថា ក្នុងឆ្នាំ២០២៤ កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានសម្រេចនូវសមិទ្ធិផល គួរកត់សំគាល់ ដោយមានការកើនឡើង នៃប្រាក់ចំណូលដល់ទៅ៥០% និងទទួលបាននូវប្រាក់ចំណេញផងដែរ។ ទន្ទឹមនឹងនេះ សុខុមាលភាព និងការយកចិត្តទុកដាក់ បណ្តុះបណ្តាលធនធានមនុស្ស នៃបុគ្គលិករបស់ក្រុមហ៊ុនទាំងមូលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអរគុណ ដល់អាកាសចរណ៍ជាតិកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអនុវត្តសម្រេច «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលវិស័យអាកាសចរណ៍ស៊ីវិល ស្ថិតនៅក្នុងបញ្ចកោណទី២និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់គ្រប់ បណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលមានក្រសួង ស្ថាប័ន ភ្នាក់ងារទេសចរណ៍ ដៃគូអាជីវកម្ម និង បុគ្គលិកក្រុមហ៊ុន ដែលបានខិតខំជួយជ្រំជ្រែងនិងគាំទ្រកិច្ចដំណើរការអាជីវកម្ម នៃ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ប្រកបដោយជោគជ័យ រួមជាមួយការរក្សាបានសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនអ្នកដំណើរតាមផ្លូវអកាស ស្របតាមការអនុវត្តយ៉ាងខ្ជាប់ខ្ជួន កម្រិតស្តង់ដាសុវត្ថិភាពប្រតិបត្តិការនៃ IOSA Certificate (IATA Operational Safety Audit)៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល