Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

បានផុស

នៅ

នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលាបុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ដោយមានការនិមន្តចូលរួម និងចូលរួមពីព្រះចៅអធិការវត្តចំនួន ៣វត្ត គឺវត្តពោធិ៍ថ្មី វត្តតាឡុង វត្តតាពៅ សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីក្រុង លោកចៅសង្កាត់បាវិត ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិទាំង ៥ភូមិ លោកនាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត លោកគ្រូ អ្នកគ្រូ លោក លោកស្រីដែលជាសប្បុរសធម៌ និងសិក្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម សៀងហេង បានលើកឡើងថា សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ មិនត្រឹមតែបម្រើ និងបំពេញតម្រូវការចាំបាច់ ឆ្លើយតបទៅនឹងការចង់បានរបស់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏បានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងការអភិវឌ្ឍវិស័យអប់រំរបស់យើង ព្រោះថាការអប់រំមិនគ្រាន់តែជា ការទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការរបស់ប្រជាពលរដ្ឋគ្រប់រូប សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្វីដែលយើងទាំងអស់គ្នាកំពុងរួមគ្នាធ្វើ និងបានកសាងនៅទីនេះ។

លោកអភិបាលក្រុងបាវិត បន្ថែមទៀតថា ដេីម្បីជាការតបស្នងចំពោះទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន សូមក្មួយៗ សិស្សានុសិស្សដែលកំពុងសិក្សា គប្បីខិតខំសិក្សារៀនសូត្រ មានវិន័យសីលធម៌ល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ ជាពិសេស មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗ និងសូមស្នើដល់ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារសមិទ្ធផលនេះ ឲ្យបានគង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង។ ម្យ៉ាងទៀតសមិទ្ធផលនេះ នឹងក្លាយជាកម្លាំងជំរុញឲ្យក្មួយៗ សិស្សានុ​សិស្សទាំងអស់កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៦០ នាទីutes មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ១ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ជនជាតិ​រ៉ូហ៊ីងយ៉ា១៨ម៉ឺនាក់ដែល​ភៀសខ្លួនទៅបង់ក្លាដែស​ទំនង​អា​ចធ្វើមាតុភូមិនិវត្តន៍ឆាប់ៗ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​

Sokha Hotels

ព័ត៌មានពេញនិយម