Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រៀបចំកម្មវិធី រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ មានអ្នកចូលរួមជិត ១ពាន់នាក់

បានផុស

នៅ

នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០៥ ក្រសួងសុខាភិបាល បានរៀបចំកម្មវិធី «រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ» ក្នុងរយៈចម្ងាយចម្ងាយ ៣គីទ្បូម៉ែត្រ និង ៥គីទ្បូម៉ែត្រដោយមាអ្នកចូលរួមជិត ១ ០០០នាក់។ លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងពីសារ:សំខាន់និងគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយដល់អ្នកចូលរួម និងសាធារណៈជនទាំងមូល។ជំរុញបរិយាកាសអំណោយផលនៅកន្លែងធ្វើការដើម្បីគាំទ្រ ការពារនិងលើកកម្ពស់ម្តាយដែលបំបៅដោះកូន។ ព្រមទាំងបង្កើនការយល់ដឹងពីសារសំខាន់ និងគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយឱ្យកាន់តែទូលំទូលាយតាមរយ:បណ្តាញសង្គម។

លោកស្រី រដ្ឋលេខាធិការ បានគូសរំលេចថា ដោយមើលឃើញគុណតម្លៃមហាសាលរបស់ទឹកដោះម្តាយ ក្រសួងសុខាភិបាលមានគោលនយោបាយចំនួន៣ ក្នុងការជំរុញលើកកម្ពស់ គាំទ្រ និងការពារ ការបំបៅកូនដោយទឹកដោះម្តាយគឺ ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ ២ឆ្នាំ ឬលើស ជាមួយនឹងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី ៦ខែឡើងទៅ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាពសមស្របតាមអាយុរបស់កុមារ។

ទន្ទឹមនឹងនេះដែរ លោកស្រីរដ្ឋលេខាធិការ បន្ថែមថា ដើម្បីឱ្យម្តាយអនុវត្តន៏បាននូវការបំបៅដោះកូនមានប្រសិទ្ធភាពខ្ពស់ បុគ្គលិកមណ្ឌលសុខភាពទាំងអស់ត្រូវចាប់ផ្តើមផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្ត្រីមកពិនិត្យផ្ទៃពោះលើកទី១ និងបន្តផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយរាល់ពេលស្រ្តីមកពិនិត្យរៀងរាល់លើក។ លោកស្រីបន្តថា នៅពេលការបំបៅកូនដោយទឹកដោះម្តាយបានរយៈពេលបីខែស្រ្តីត្រូវត្រលប់ចូលធ្វើការវិញ ស្ត្រីត្រូវមានចំណេះដឹងលើរបៀបច្របាច់ និងរក្សាទុកទឹកដោះម្តាយសម្រាប់បំបៅកូន។ នៅពេលកុមារអាយុបាន៦ខែ ម្តាយត្រូវបន្តបំបៅកូនដោយទឹកដោះម្តាយជាមួយនឹងការផ្តល់អាហារបន្ថែមមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាព។

លោកស្រី អ៊ឹម សិទ្ធិការ្យ បានចង្អុលបង្ហាញ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សហការជាមួយអង្គការ Helen Keller International និងដៃគូដទៃទៀតក្នុងការបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាដល់បុគ្គលិកមណ្ឌលសុខភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីបន្តផ្តល់ប្រឹក្សាដល់ស្រ្តីមានផ្ទៃពោះកាន់តែប្រសើរ។ ប្រសិនបើម្តាយបានយល់ច្បាស់ពីគុណតម្លៃ និងផលប្រយោជន៍ការបំបៅកូនដោយទឹកដោះម្តាយនៅអំឡុងការពិនិត្យផ្ទៃពោះលើកទីមួយ និងជាបន្តបន្ទាប់ ស្រ្តីពិតជាបំបៅកូនដោយទឹកដោះម្តាយ និងមិនបំបៅដោយទឹកដោះគោម្សៅនោះទេ ព្រោះពួកគេចង់បានទារកមានសុខភាពល្អណាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងសុខាភិបាល រៀបចំកម្មវិធី រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ មានអ្នកចូលរួមជិត ១ពាន់នាក់

សន្តិសុខសង្គម១០ នាទីutes មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម១១ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

Sokha Hotels

ព័ត៌មានពេញនិយម