ព័ត៌មានជាតិ
អភិបាលក្រុងបាវិតជំរុញការចូលរួមរបស់ពលរដ្ឋគាំទ្រហេដ្ឋារចនាសម្ព័ន្ធសាលារៀន
អភិបាលក្រុងបាវិតលោក លឹម សៀងហេង បានលើកឡើងថាការអភិវឌ្ឍវិស័យអប់រំមិនគ្រាន់តែជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ តែជាកិច្ចការរបស់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោក លឹម សៀងហេង បានថ្លែងថា សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ មិនត្រឹមតែបម្រើ និងបំពេញតម្រូវការចាំបាច់ ឆ្លើយតបទៅនឹងការចង់បានរបស់ថ្នាក់ ដឹកនាំ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏បានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួម ពីគ្រប់មជ្ឈដ្ឋានក្នុងការអភិវឌ្ឍវិស័យអប់រំរបស់យើង ព្រោះថាការអប់រំមិនគ្រាន់តែជា ការទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការរបស់ ប្រជាពលរដ្ឋគ្រប់រូប សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្វីដែលយើងទាំងអស់គ្នា កំពុងរួមគ្នាធ្វើ និងបានកសាងនៅទីនេះ។

លោកអភិបាលក្រុងបាវិតក៏បានជំរុញសិស្សានុសិស្សដែលកំពុងសិក្សា គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទដើម្បីជាការតបស្នងនូវទឹកចិត្តរបស់សប្បុរសជន ក៏ដូចជាដើម្បីក្តីសង្ឃឹម របស់ប្រទេសជាតិ ព្រមទាំងស្នើដល់ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារសមិទ្ធផលនេះ ឲ្យបានគង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង ។ ម្យ៉ាងទៀតសមិទ្ធផលនេះ នឹងក្លាយជាកម្លាំងជំរុញឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏ រឹងមាំសម្រាប់ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត៕

ដោយ:ភក្ដី

-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់