Connect with us

ព័ត៌មានជាតិ

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

បានផុស

នៅ

យុវតីជាសិស្សថ្នាក់ទី១០មួយរូបនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បានច្នៃចម្រាញ់ដូងប្រេងមកដាក់តាំងពិព័ណ៌នៅក្នុងសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ទាក់ទាញ​ការចាប់អារម្មណ៍ជាខ្លាំង។ ការច្នៃនេះចេញការជំរុញពីវិទ្យាល័យក្នុងការបង្កើនភាពច្នៃប្រឌិតរបស់សិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី រួម សិរីរ័ត្ន បានឱ្យភ្នាក់ងារកម្ពុជាថ្មីដឹងនៅថ្ងៃទី៤ ខែមេសា ក្នុងពិធី​សង្ក្រានវិទ្យាល័យ​ថា រូបគេចេះឆ្នៃចម្រាញ់ប្រេងដូងនេះស្របពេលដែលលោកគ្រូអ្នកគ្រូតម្រូវសិស្សានុសិស្ស តាមថ្នាក់នីមួយនីមួយត្រូវតែចេះច្នៃប្រឌិត អ្វីដែលជាស្នាដៃផ្ទាល់របស់ខ្លួន ដើម្បីដាក់តាំងបង្ហាញ នៅថ្ងៃសង្ក្រាន្តឆ្នាំនេះ។ ហើយក្រុមពួកគេបាននាំគ្នាគិត ក៏បានសម្រេចចិត្តច្នៃជាប្រេងដូងនេះឡើងដើម្បីដាក់តាំងបង្ហាញទៅដល់សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋដែលបានចូលរួមនៃកម្មវិធីសង្ក្រាន្តនៅពេលនេះឲ្យស្គាល់ពីស្នាដៃ ថាពួកគេពិតជាអាចចម្រាញ់ប្រេងពីដូងទុំដែលអាចប្រើប្រាស់បានតាមតម្រូវការផ្សេងៗផងដែរ។

គេបន្ថែមថា ដោយការយល់ឃើញពីអាកាសធាតុនៅក្នុងខេត្តមណ្ឌលគិរីមានការខ្យល់ចុះត្រជាក់ខ្លាំងហើយ ធ្វើឲ្យស្បែកមានការស្ងួតបែកស្រការទើបនាំគ្នាសម្រេចបង្កើតចម្រាញ់ប្រេងដូងដើម្បីអាចផលិតកែច្នៃ និងសង្ឃឹមថាផ្គត់ផ្គង់នៅលើទីផ្សារនៅថ្ងៃអនាគត។

យុវតីទើបតែមានអាយុ១៥ឆ្នាំរូបនេះបានលើកឡើងថា ប្រេងដែលចម្រាញ់ពីដូងទុំនេះមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់រាងកាយមនុស្សមានដូចជាយកទៅលាបស្បែក តាមដៃជើងកុំឲ្យស្ងួតបែស្រការ នឹងអាចប្រើលាបលើសក់ ធ្វើឲ្យខ្មៅរលើបរលោង។លើសពីនោះអាចថែមទាំងយកប្រើប្រាស់ដូចជា ជូត របស់របរគ្រឿងសម្ភារៈ នឹងគ្រឿងសង្ហារិមផ្សេងៗជាដើម .ល.។

ហើយការច្នៃប្រឌិតប្រេងដូងនេះឡើយបើសិនជាមានការលើកទឹកចិត្តនិងមានការគាំទ្រពីមហាជន ទៅថ្ងៃអនាគតបើសិនជាអាចមានលទ្ធភាពនិងមានឧបករណ៍គ្រប់គ្រាន់ពួកគេនឹងអាច ផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក

គេបញ្ជាក់ថា ទម្រាំពួកគេអាចចម្រាញ់ប្រេងដូងនេះឡើងគឺត្រូវប្រើពេលយូរដោយសារការធ្វើ តាមបែបធម្មជាតិសុទ្ធសាធមិនមានប្រើប្រាស់ឧបករណ៍ម៉ាស៊ីន អ្វីផ្សេងដើម្បីឆ្នៃនោះទេ ហើយទម្រាំបានបរិមាណប៉ុន្នេះគឺចំណាយរយៈពេលរហូតទៅដល់ពីរថ្ងៃឯណោះ។

ទៅថ្ងៃអនាគតរូបគេចង់មានសិប្បកម្មកែច្នៃប្រេងដូងផ្ទាល់ខ្លួននៅក្នុងស្រុកមួយ ហើយយើងអាចកែច្នៃផលិតបានច្រើន នឹងមានការគាំទ្រពីអតិថិជន នឹងអាចនាំចេញទៅក្រៅប្រទេសផងដែរ ដើម្បីបង្ហាញថាកូនខ្មែរអាចធ្វើបានដើម្បីបង្កើនសេដ្ឋកិច្ចជាតិ មួយផ្នែកទៀត។

ជាចុងក្រោយ យុវតីរូបនេះក៏សូមផ្ដាំផ្ញើទៅដល់សិស្សានុសិស្ស ផ្សេង ដែលឋិតនៅក្នុងវ័យសិក្សា ដែលទំនេរពីការសិក្សា គួរងាកមកចេះច្នៃប្រឌិតចេញ ផលិតផលផ្សេងៗដើម្បីបង្ហាញទៅដល់ប្រទេសដទៃថាកូនខ្មែរអាចធ្វើបាន មិនថាជាផលិតផលប្រេងដូងនេះផ្ទាល់ឬក៏ជាផលិតផលបច្ចេកវិទ្យាផ្សេងផ្សេងទៀតដែលបង្កើតដោយស្នាដៃកូនខ្មែរផ្ទាល់ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងស្រុក អាចរកចំណូលបាន បង្កើនសេដ្ឋកិច្ចជាតិបន្ថែម ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម