ព័ត៌មានជាតិ
ធនាគារជាតិ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី សុំសិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោកស្រីបណ្ឌិត ជាសិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងមន្ត្រីបុគ្គលិកទាំងអស់នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តពុទ្ធជ័យមង្គល និងរាប់បាត្រព្រះសង្ឃចំនួន ១២០អង្គ នៅធនាគារជាតិនៃកម្ពុជាអគារសែនសុខ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។


ពិធីសូត្រមន្តប្រោះព្រំលើករាសី នៅពេលនេះបានប្រារព្ធធ្វើឡើងតាម ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយមានរៀបចំបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធបដិមា និងនមសក្កាព្រះរតនត្រៃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំបុគ្គលិកឱ្យទទួលបានសិរីសួស្តី ចៀសផុតពីគ្រោះចង្រៃ ជួបតែសេចក្តីចម្រើនរុងរឿង បំពេញភារកិច្ចទទួលបានជោគជ័យ។
ក្នុងពិធីដ៏សិរីមង្គលនេះ លោក ស្រីបណ្ឌិត ជាសិរី បានបួងសួងដល់ទេវតាឆ្នាំថ្មីដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ក្រោមឱវាទនៃធនាគារជាតិនៃកម្ពុជា ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង ជោគជ័យរាល់ការបំពេញភារកិច្ចនានាក្នុងឆ្នាំថ្មីនេះ។

ពិធីសាសនាដ៏ជ្រះថ្លានាពេលនេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់