Connect with us

ព័ត៌មានជាតិ

ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណ ផ្សារទំនើបអ៊ីអនម៉លមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាស្នាក់ការទី៧ហើយ បន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការស្នាក់ការនេះ ជាបន្តបន្ទាប់ រួមមាននាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម។

លោក ស សុខា បានគូសបញ្ជាក់អំពីមហិច្ឆតាក្រសួងមហាផ្ទៃ ក្នុងការពង្រាយសេវាក្រោមសមត្ថកិច្ចរបស់ក្រសួងឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនផងដែរ។ ស្នាក់ការថ្មីនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្ដោតលើសេវាដំបូង មានន័យថាប្រជាពលរដ្ឋគ្រប់អាយុស្នើសុំឬកាន់កាប់អត្តសញ្ញាណប័ណ្ណអាចមកស្នើសុំសេវានេះបានទី២ សេវាទុតិយតា ធ្វើឡើងវិញ និងទី៣ពាក់ព័ន្ធការខូច ឬលើសសុពលភាព ក៏ដូចជាកែទិន្នន័យមួយចំនួនដែលមានលក្ខណៈមិនសមស្របក្នុងគោលដៅ ដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋក្នុងការកែលម្អ។

លោកបន្តថា «ក្រៅពីសេវាដែលបានរៀបរាប់ទាំង៣ខាងលើ ស្នាក់ការនៅអ៊ីអន៣នេះ ក៏បានរៀបចំសេវាមួយទៀត គឺសេវាលិខិតឆ្លងដែនដែលជារឿយៗក្នុងការដឹកនាំរបស់សម្ដេចមហាបវរធិបតី តែងតែចង្អុលបង្ហាញក្នុងគោលដៅដើម្បីផ្ដល់សេវាឱ្យកៀកនឹងប្រជាពលរដ្ឋ ដែលការងារនេះកាលពីចុងអាណត្តិទី៦ រហូតមកដល់ដើមអាណតិ្ត៧ យើងបានពង្រីកវិសាលភាពនៃការផ្ដល់សេវាទាំងនៅអ៊ីអន២ នៅសៀមរាប និងនៅអ៊ីអន៣»។

លោកបានឱ្យដឹងទៀតថា ជារួមបើគិតពីមន្រ្តីរាជការធម្មតា គឺធ្វើការចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ ប៉ុន្តែសម្រាប់នៅអ៊ីអន៣នេះ គឺធ្វើការចាប់ពីថ្ងៃពុធ រហូតដល់អាទិត្យពេលល្ងាច មានន័យថា មន្រ្តីនឹងឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ដោយលើកថ្ងៃទៅផ្តល់សេវាជូនពលរដ្ឋនៅចុងសប្ដាហ៍វិញ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាដែលនៅជិតភ្នំពេញដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ កំពត និងកែប អាចមកស្នើសុំសេវានៅថ្ងៃឈប់សម្រាប់ពីការងាររបស់ពួកគេ។

ជាថ្មីម្ដងទៀតលោកក៏បានបង្ហាញពីការប្ដេជ្ញា និងបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការពង្រីកសាខាទៅតាមខេត្តដែលមានតម្រូវការខ្ពស់ និងទៅតាមការស្រង់មតិសំណូមពរ របស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យសេវានៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានទៅកៀក និងផ្តល់ភាពងាយស្រួលជូនពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្តល់សេវាលិខិតឆ្លងដែនស្ថិតនៅជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ។ ចំពោះពេលវេលានៃផ្តល់សេវា ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ០៤:០០ល្ងាច និងពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។ ពលរដ្ឋអាចទូរសព្ទសួរព័ត៌មាន តាមទូរសព្ទលេខ ០៧៧ ៥១៧ ៧៧៦ សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខ ០១១ ៥៨២ ២៧៧ សម្រាប់ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម “១២៧១” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ៣ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម