ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាមហាលលៀសជិត៣តោនឱ្យភ្ញៀវទេសចរទទួលទានដោយសេរីពេលចូលឆ្នាំ
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នឹងរៀបចំដាក់ហាលលៀសជិត៣តោននៅថ្ងៃទី១៥ ខែមេសា ចំថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខឱ្យភ្ញៀវទេសចរដើរលេងខេត្តកំពង់ចាមទទួលទានដោយសេរី។

លោក អ៊ុន ចាន់ដា ប្រាប់មកកម្ពុជាថ្មីនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះថា តុហាលលៀសនឹងតម្រៀបនៅមុខសាលាខេត្តកំពង់ចាម ដែលមានប្រវែងប្រហែល១ពាន់ម៉ែត្រដែលនឹងអនុញ្ញាតឱ្យអ្នកចូលរួមចូលទទួលទានចាប់ពីម៉ោង២រសៀលតទៅ។
លោកថា៖ «ជាផែនការកំពុងឱ្យបងប្អូនយើងសិក្សា ហើយខ្ញុំបានត្រៀមនូវមធ្យោបាយអីរួចហើយ»។

លៀសហាលខេត្តកំពង់ចាមមានភាពល្បីល្បាញមួយនាពេលបច្ចុប្បន្នអំពីទំហំរបស់លៀស និងគ្រឿងទេសដែលបានលាយ។ លៀសកំពង់ចាមស្ទើរតែក្លាយជាម៉ាកយីហោមួយដែលអ្នកលក់យកមកបង្ហាញភ្ញៀវរបស់ខ្លួន ជារឿយៗយើងតែងតែឃើញអ្នកលក់លៀសនៅភ្នំពេញ ព្រីនអក្សរធំៗប្រាប់អតិថិជនថាលៀសដែលគេលក់គឺលៀសហាលខេត្តកំពង់ចាម៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់