Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីណែនាំឱ្យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ទូទាំងរាជធានីភ្នំពេញ

បានផុស

នៅ

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងរៀបចំដែនដី ក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធឱ្យគិតគូរពីលំហូរចរន្តចរាចរណ៍ក្នុងរាជធានីភ្នំពេញកុំ​ដោះស្រាយតែមួយកន្លែង បន្សល់ការកកស្ទះមួយកន្លែងទៀត ដោយត្រូវគិតគូរការរៀបចំផ្លូវទូទាំងរាជធានីភ្នំពេញតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ដោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងថា ដោយសារកំនើនយានយន្តក្នុងរាជធានីភ្នំពេញកាន់តែច្រើន ដូច្នេះចាំបាច់ត្រូវរៀបចំលំហូចរាចរណ៍ពេញមួយរាជធានីភ្នំពេញ​តែម្ដង។ សម្ដេចបន្ថែមដោយណែនាំឱ្យរៀបចំនូវផ្លូវឯកទិស ម៉ោងសម្រាប់ឡានធំចេញចូលរាជធានីឱ្យច្បាស់លាស់។

សម្ដេចថា៖ «រដ្ឋបាលរាជធានីភ្នំពេញ ជាមួយក្រសួងសាធារណការត្រូវគិតគូរពីរឿងហ្នឹង។ ព្រោះឥឡូវផ្លូវយើងមិនអាចពង្រីកបន្ថែមបានទៀតទេ»។

ជាមួយគ្នានេះ​សម្ដេចបានជំរុញឱ្យ​ពង្រឹងនូវមធ្យោបាយដឹកជញ្ជូនសាធារណៈកាន់តែលឿនរហ័ស និងងាយស្រួលដល់ពលរដ្ឋ ខណៈការរៀបចំក្រុងថ្មីត្រូវបង្កើតឱ្យមានគន្លងផ្លូវសម្រាប់រថយន្តក្រុងសាធារណៈផងដែរ។

របាយការណ៍សាលារាជធានីភ្នំពេញកន្លងទៅបង្ហាញថាបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានៅភ្នំពេញ​បានធ្វើឱ្យខាតបង់ទឹកប្រាក់អស់ប្រមាណ៦លានដុល្លារក្នុងមួយខែ។

ក្នុងអត្ថបទស្រាវជ្រាវនៃនាយកដ្ឋានភូមិវិទ្យា និងនគរូបនីយកម្មនៃរាជបណ្ឌិតសភាកម្ពុជាចេញឆ្នាំ២០២៤លើកឡើងថាមាន​កត្តា​ចម្បង​មួយ​ចំនួនដែល​រុញ​ច្រានឱ្យ​ស្ថានភាព​នៃចរាចរណ៍​កាន់តែ​អាក្រក់​ឡើងៗ ​ពី​ពេល​មួយ​ទៅ​ពេល​មួយ គឺកត្តា​មនុស្ស កត្តា​ផ្លូវ កត្តា​យានយន្ត និង​កត្តា​អប់រំជាដើម។ លោកបន្ថែមថាបញ្ហានេះបានបណ្តាលឱ្យកាត់បន្ថយដល់សកម្មភាពសេដ្ឋកិច្ច និងការកើនឡើងនូវតម្លៃនៃការធ្វើដំណើរ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចជាតិ និងតំបន់ទាំងមូល។

វិធានការ​ណ៍មួយ​ចំនួនដែលរួមចំណែកដោះស្រាយបញ្ហាកកស្ទះក្នុងរាជធានីភ្នំពេញដូចជា ការ​បញ្ជៀ​ស​ទីតាំង​វិនិយោគធំៗ ​ទៅ​តាម​បណ្តា​ខេត្ត​ ឬ​ក៏​នៅ​តាម​ជាយ​រាជធានី​ភ្នំពេញ​វិញ​ ​ការ​ពង្រីក​ទ្រូងផ្លូវ​ និងសាងសង់បន្ថែម ដូចជា ស្ពាន​អាកាស​  ​ផ្លូវអាកាស​សម្រាប់​អ្នក​ថ្មើរជើង​  ផ្លូវ​ក្រោម​ដី​  និង​ផ្លូវ​ល្បឿន​លឿន​ជាដើម​។​

វិធានការបន្ថែមទៀត ​គួរកំណត់​ម៉ោង​ការងារ​  ​ទាំង​ស្ថាប័នរដ្ឋ​ ក្រុមហ៊ុន​ឯកជន អង្គការ សង្គមស៊ីវិល ទាំង​ម៉ោង​ពេល​ចូលនិងម៉ោងចេញខុសៗគ្នា ព្រមទាំងចាត់វិធានការណ៍ដល់​ម្ចាស់​អាជីវកម្ម​នានាដែលយកផ្លូវសាធារណៈធ្វើចំណតផ្ទាល់ខ្លួន​ និងគួរ​កំណត់​ឱ្យមានការ​បើកបរ​រថយន្ត​ផ្លាក​លេខ​សេស​ និង​រថយន្ត​ផ្លាក​លេខ​គូ​​ចូល​រាជធានីភ្នំពេញ តាមថ្ងៃសេសនិងថ្ងៃគូ ដើម្បីការត់បន្ថយបរិមាណយានយន្ត លើទ្រូងផ្លូវនានាក្នុងរាជធានីភ្នំពេញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម