Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ឱ្យរៀបចំសួនសាធារណៈទំហំ៧០ហិកតានៅទំនប់កប់ស្រូវ ដើម្បីពលរដ្ឋហាត់ប្រាណ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំសួនសាធារណៈទំហំ៧០ហិកតា នៅភូមិសាស្ត្រទំនប់កប់ស្រូវ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបឱ្យដឹងពីគម្រោងបង្កើតសួនសាធារណៈបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យដឹងបែបនេះ៖« នៅរាជធានីភ្នំពេញ ខ្ញុំឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមដីប្រហែលជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឱ្យអ្នករាជធានីភ្នំពេញ លេងកម្សាន្ត សម្រាប់ធ្វើទីតាំងប្រគុំតន្ត្រីនាថ្ងៃសៅរ៍ អាទិត្យ ដើម្បីបង្កភាពសប្បាយរីករាយ ។»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បង្ហើបឱ្យដឹងថា ស្របពេលដែលកំណត់យកទីតាំងដីទំហំ៧០ហិកតានៅតំបន់កប់ស្រូវធ្វើជាសួនសាធារណៈ មានអ្នកផ្ដល់យោបល់ឱ្យសម្ដេចរើសយកទីតាំងផ្សេង ពីព្រោះដីតំបន់នោះជាដីតម្លៃមានតម្លៃថ្លៃ ពោលគឺទំហំ៧០ហិកតាមានតម្លៃ៧០លានដុល្លារ ដែលគួរអភិវឌ្ឍគម្រោងផ្សេងក្រៅពីសួនច្បារសាធារណៈ ប៉ុន្តែសម្ដេចបដិសេធចំពោះការផ្ដល់យោបល់នេះ ពោលគឺប្រកាន់ជំហរដាច់ខាតថាត្រូវតែធ្វើសួនឱ្យបានដើម្បីជាកន្លែងហាត់ប្រាណ និងទីសម្រាកកម្សាន្តរបស់ពលរដ្ឋ។

ជាមួយគ្នា សម្ដេចនាយករដ្ឋមន្ត្រី ឱ្យដឹង លោក ឃួង ស្រេង អភិបាលរាជធានីកំពុងតែបណ្ដុះកូនឈើជាច្រើនដើម ទុកដាំដើម្បីកាត់បន្ថយកម្ដៅ និងដាំនៅសួនសាធារណៈផ្សេងៗទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ឱ្យដឹងដែរថា រដ្ឋាភិបាលគ្រោងបង្កើតសួនច្បារសាធារណៈជាច្រើនបន្ថែមទៀតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទុកឱ្យសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ និងដើរកម្សាន្តសប្បាយ បន្ទាប់ពីធ្វើការនឿយហត់។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏ឱ្យរដ្ឋបាលខេត្តត្រៀមរៀបចំដីទំហំរាប់រយហិកតា ដើម្បីធ្វើជាសួនសាធារណៈឱ្យហើយ ដើម្បីជាផលប្រយោជន៍ជូនពលរដ្ឋ។

សម្ដេចធិបតី ក៏គាំទ្រចំពោះខេត្តកែប ដែលបានធ្វើសួនឆ្នេរខ្សាច់តាមមាត់សមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ធ្លាក់​​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ទៀត អំឡុង​ពេល​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ក្នុងបរិបទពន្ធ ប្រាក់ហ្វ្រង់ស្វីស និងយ៉េនជប៉ុន កើនឡើង ខណៈដុល្លារធ្លាក់ចុះ

សេដ្ឋកិច្ច២៤ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត៖ «កម្ពុជាមិនបានដាក់ពន្ធអាមេរិក ៩៧% ដូចគេចោទទេ»

សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ

កីឡា៣៦ នាទីutes មុន

ពាន​សម្តេច​តេជោ ហ៊ុន សែន វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម