Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតីបដិសេធការផ្ដល់យោបល់ឱ្យលក់ដី៧០ហិចតានៅបឹងតាមោក

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ច្រានចោលយោបល់ឱ្យរដ្ឋលក់ដី៧០ហិចតាដែលមានគម្រោងធ្វើជាសួនសាធារណៈនៅបឹងកប់ស្រូវទៅឱ្យឯកជនអភិវឌ្ឍន៍។ សម្ដេចថាលុយមិនស្មើនឹងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋនោះទេ ការបង្កើតសួនសាធារណៈត្រូវតែមានគ្រប់ខេត្តរាជធានីទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានអ្នកមកប្រាប់សម្ដេចធិបតីថាដីនៅទំនប់កប់ស្រូវទំហំ៧០ហិចតាដែលគ្រោងនឹងធ្វើសួនសាធារណៈមានតម្លៃជាង៧០លានដុល្លារដែលអាចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗ តែសម្ដេចឆ្លើយតបថាបើចង់អភិវឌ្ឍន៍ទៅកន្លែងផ្សេងទៅ។

សម្ដេចថា៖ «ឥឡូវនេះឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់ពាន់ដើម។ ខ្ញុំថាបណ្ដុះទៅ យើងនឹងរៀបឱ្យ ព្រោះថាថ្ងៃក្រោយកណ្ដាលក្រុងធំៗត្រូវតែមានទីធ្លាទូលំទូលាយសាធារណៈសម្រាប់ពលរដ្ឋរបស់យើង»។

សម្ដេចក៏បានណែនាំដល់រដ្ឋបាលខេត្តផ្សេងៗឱ្យត្រៀមដី១០០ទៅ២០០ហិចតាសម្រាប់ធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។ សម្ដេចថាសួនសាធារណៈជាប្រយោជន៍របស់ប្រជាជននៅក្នុងខេត្ត ហើយក៏ជាភាពទាក់ទាញទេសចរណ៍ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម