ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះរដ្ឋបាលប្រមូលជនអនាថា ជាមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន
ដើម្បីភូមិឃុំសង្កាត់មានសុវត្ថិភាព និងគ្មានការលួច និងប្រើប្រាស់គ្រឿងញៀន អាជ្ញាធរខណ្ឌជ្រោយចង្វា បានចុះរដ្ឋបាលប្រមូលជនអនាថាដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន និងលួច ១៩ នាក់ យកមកអធិការនគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ជាក់ស្តែង លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានដាក់បទបញ្ជា ប្រមូលក្រុមប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចនៅក្នុងមូលដ្ឋានឲ្យបានស្អាត ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងប៉ុស្តិ៍សង្កាត់ជ្រោយចង្វារ និងកម្លាំងប្រជាការពារសង្កាត់ រួមជាមួយនឹងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះធ្វើរដ្ឋបាលនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងគណៈឯកភាពបានចុះទៅតាមទីតាំងសំខាន់ៗ មួយចំនួននៅក្នុងមូលដ្ឋានខាងជ្រោយចង្វារ ដោយជាលទ្ធផល គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួនសរុប ១៩ នាក់ ក្នុងនោះ ស្រី ០៤ នាក់ រួមទាំងវត្ថុតាងមួយចំនួន។

បើតាម លោក ចាន់ សុវណ្ណ ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានសម្ដែងក្ដីសប្បាយរីករាយជាខ្លាំងក្នុងការដែលអាជ្ញាធរមានការយកចិត្តទុកដាក់ពីសុវត្ថិភាពប្រជាពលរដ្ឋក្នុងការរស់នៅ ជាពិសេសសណ្ដាប់ធ្នាប់សាធារណៈ។

លោកបន្ថែមទៀតថា បើសិនជាមានក្រុមជនអនាថានេះនៅក្នុងមូលដ្ឋានវាធ្វើឲ្យមានភាពរញ៉េរញ៉ៃបាត់បង់សោភ័ណភាពក្នុងមូលដ្ឋាន ជាពិសេសនោះអំពើលួចឆក់តែងតែកើតមានជារឿយៗ។ ម្យ៉ាងវិញទៀត ក្រុមអនាថាទាំងអស់នេះ តែងតែប្រព្រឹត្តបទល្មើសចែកចាយគ្រឿងញៀនដែលធ្វើឲ្យប៉ះពាល់ទៅដល់ក្មេងៗ និងយុវវ័យរស់នៅក្នុងខណ្ឌផងដែរ។

បច្ចុប្បន្នមុខសញ្ញាទាំង ១៩ នាក់ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ ៖ ម៉េង





-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា