ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ព ប្រាប់កម្លាំងឈរជើងតាមព្រំដែនឱ្យពង្រឹងកិច្ចការពារជាតិ
ភ្ជាប់នឹងការរក្សាឱ្យបាននូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាង កងកម្លាំងឈរជើងតាមព្រំដែន ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងថែមទៀតនូវប្រព័ន្ធការពាររបស់ខ្លួន។ អគ្គមេបញ្ជាការកងទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងបែបនេះ ក្នុងឱកាសចុះជួបកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនទិសភូមិភាគទី១ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានជំរុញឱ្យកងកម្លាំងបំពេញការងារនៅតំបន់ព្រំដែន ឱ្យបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
តាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានស្រង់ការណែនាំរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន យ៉ាងដូច្នេះថា«ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយប្រទេសភូមិផងរបងជាមួយ ព្រមទាំងពង្រឹងថែមទៀតនូវប្រព័ន្ធការពាររបស់ខ្លួន»។

ជំនួបសំណេះសំណាលនាព្រឹកថ្ងៃទី៧ មេសា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងការកោតសរសើរចំពោះកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមានកងទ័ព កងនរគបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងកងវិស្វកម្មអគ្គបញ្ជាការដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកអគ្គមេបញ្ជាការ បានលើកឡើងពីការកសាងផ្លូវខ្សែក្រវាត់ព្រំដែនរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន និងកំពុងបន្តអភិវឌ្បន៍ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជារបងការពារបូរណភាពទឹកដីដ៏សំខាន់ ដែលជាច្រើនជំនាន់មកហើយពុំដែលមានដូចសម័យនេះទេ។

នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជិតមកដល់នាពេលខាងមុខ លោកអគ្គមេបញ្ជាការ ក៏បានផ្ដាំដល់កងកម្លាំងនគរបាលជាតិ ក៏ដូចជាកងកម្លាំងកងរាជអាវុធហត្ថ ត្រូវចូលរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ