Connect with us

ព័ត៌មានជាតិ

អធិការនគរបាលស្រុកបូទុមសាគរ ត្រៀមរួចរាល់វិធានការការពារសុវត្ថិភាព ជូនពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

បានផុស

នៅ

កងកម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទូ​ម​សាគរ អះអាង​ថា បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​ពិនិត្យ​ល្បាត​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នា​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ខុសពី​បណ្តា​កងកម្លាំង​ក្នុង​ក្រុង​ស្រុក​ផ្សេងៗ ​ទេ សម្រាប់​កងកម្លាំង​នគរបាល​ស្រុក​បូ​ទុម​សាគរ គឺ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​លើ​វិធានការ​ទប់ស្កាត់ និង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកទេសចរ​ដែល​មក​កម្សាន្ត​នៅតាម​ទី​វត្ត​អារាម ឬ​តំបន់​រមណីយដ្ឋាន​នានា។

លោក​វរសេនីយ៍ទោ យួ​ត ហេង​ប៊ុន​ម៉ា អធិការ​នគរបាល​ស្រុក​បូ​ទុម​សាគរ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ​៤ ខែមេសា ឆ្នាំ ​២០២៥ ​ថា បច្ចុប្បន្ន​មូលដ្ឋាន​របស់​លោក​មាន​ស្ថានភាព​ល្អប្រសើរ​ទាំង​ផ្នែក​សន្តិសុខ និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​។ ដោយឡែក​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខ លោក​បាន​ចាត់ចែង​កម្លាំង​ទៅ​ល្បាត​ពិនិត្យ​ទាំងយប់​ថ្ងៃ​នៅ​ទី​វត្ត​អារាម ឬ​កន្លែង​កម្សាន្ត​ផ្សេងៗ ​ក្នុង​មូលដ្ឋាន​រួចរាល់​ហើយ។

លោក​អធិការ​នគរបាល​ស្រុក​បូ​ទុម​សាគរ ដដែល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ​នានា​ដែល​អាច​កើតមាន​ជាយថាហេតុ ហើយ​រាល់ពេល​ចេញ​ដំណើរ​ទៅណា​មក​ណា​ឆ្ងាយ​ពី​ផ្ទះ​ សូម​ពិនិត្យ​ឱ្យ​ត្រឹមត្រូវ ចៀសវាង​មាន​ភ្លើង​ធូប​ទៀត ឬ​ភ្លើងចង្ក្រាន​បាយ​ដែល​ងាយ​នឹង​បង្ក​គ្រោះ​អគ្គិភ័យ។ ករណី​មាន​បញ្ហា​អសន្តិសុខ​ណាមួយ ក៏​ប្រញាប់​ទៅទាក់ទង​រាយការណ៍​ផ្តល់ព័ត៌មាន​កាន់​កម្លាំង​នគរបាល​ជាបន្ទាន់ ដើម្បី​អន្តរាគមន៍​ដោះស្រាយ​បាន​ទាន់​ពេលវេលា។

ឆ្លើយតប​នឹង​បញ្ជា​របស់ ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកនាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្ដមសេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្ត​កោះកុង កងកម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​លើ​ការ​បង្ក្រាប​ទប់ស្កាត់​ក្មេង​ទំនើង អាវុធជាតិផ្ទុះ និង​បញ្ហា​គ្រឿងញៀន​ជាប្រចាំ ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ថ្នាក់ដឹកនាំ។

គួរ​ជម្រាប​ថា លោក យួ​ត ហេង​ប៊ុន​ម៉ា ទើបតែ​ឡើង​កាន់​តំណែង​ជា​អធិការ​នគរបាល​ស្រុក​បូ​ទុម​សាគរ បាន​ជិត​ ២​ ខែ​មកនេះ ដោយ​គេ​សង្កេតឃើញថា លោក​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ច្រើន​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ចូលរួម​ផ្តល់ព័ត៌មាន​ផ្សេងៗ​ ដែល​កើតមាន​ក្នុង​មូលដ្ឋាន កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​បន្ថែម​ក្នុង​អង្គភាព និង​ដាក់ចេញ​នូវ​វិធាន​ការសំខាន់ៗ ​ដល់​កងកម្លាំង​ក្រោម​ឱវាទ​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់​ទៅតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ជាតិ និង​ថ្នាក់​ខេត្ត៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ វិនាទី មុន

អធិការនគរបាលស្រុកបូទុមសាគរ ត្រៀមរួចរាល់វិធានការការពារសុវត្ថិភាព ជូនពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សេដ្ឋកិច្ច១៤ នាទីutes មុន

ប្រធានសមាគម​ អំពាវនាវកុំឱ្យអាជីវករលក់សាច់ជ្រូក ដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

គ្រោះ​រញ្ជួយដី​នៅ​មីយ៉ាន់ម៉ា ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១៧ម៉ឺន​នាក់​ស្ថិត​ក្នុង​ហានិភ័យ

សេដ្ឋកិច្ច២២ នាទីutes មុន

ប្រតិភូវិនិយោគផ្នែកអំបោះ និងក្រណាត់ឥណ្ឌាសិក្សាអំពីសក្តានុពលនៅកម្ពុជា

សន្តិសុខសង្គម២៦ នាទីutes មុន

ព័ត៌មានបឋម ៖ ខណៈនេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង នៅសង្កាត់ព្រែកថ្មី

Sokha Hotels

ព័ត៌មានពេញនិយម