ព័ត៌មានជាតិ
លោក ហៃ វណ្ណា ប្រាប់ពលរដ្ឋខ្មែរនៅជប៉ុនពីភាពរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា
អតីតប្រធានចលនាយុវជនបក្សប្រឆាំងនៅក្នុងប្រទេសជប៉ុន លោក ហៃ វណ្ណា បានប្រាប់ទៅកាន់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន ពីភាពរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជាស្ទើរគ្រប់វិស័យ ដែលផ្ទុយពីការឃោសនារបស់ក្រុមនិន្នាការប្រឆាំង។

ការលើកឡើងរបស់លោក ហៃ វណ្ណា បានធ្វើឡើងនៅក្នុងពិធីពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំទីតូក្យូ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។
លោក ហៃ វណ្ណា ដែលបានមកលេងប្រទេសកម្ពុជា នាចុងឆ្នាំ២០២៤ បានគូសបញ្ជាក់ជូនអ្នកចូលរួមអំពីភាពរីកចម្រើនពិតប្រាកដ និងការអភិវឌ្ឍជាក់ស្តែង និងជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយភាពប៉ិនប្រសព្វរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សំដៅចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិ លោក ហៃ វណ្ណា ក៏បានថ្លែងលើកទឹកចិត្តសហគមន៍ខ្មែរ ពិសេសនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅជប៉ុន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងចាប់យកជំនាញឱ្យច្បាស់លាស់ ដើម្បីអាចក្លាយជាធនធានមនុស្សដ៏មានតម្លៃ ហើយយកទៅអភិវឌ្ឍន៍ប្រទេសជាតិជាមួយរដ្ឋាភិបាល។
ស្ថិតក្នុងឱកាសនោះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅជប៉ុន បានគូសរំលេចនូវសមិទ្ធិផលលេចធ្លោសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលតួយ៉ាង កត្តាចម្បងដ៏មានសារសំខាន់ គឺការរក្សាបាននូវសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន នាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។

លោកឯកអគ្គរាជទូត បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក៏បន្តធានាបាននូវកំណើនសេដ្ឋកិច្ច និងចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្រាប់ទំនាក់ទំនងជាទ្វេភាគីជាមួយជប៉ុន មេដឹកនាំនៃប្រទេសទាំងពីរ បានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣មក៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ