Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសម្ដែងក្ដីរីករាយសាទរជាខ្លាំងចំពោះសមិទ្ធផលស្ពានអាកាសមរតកតេជោ ដែលបានផ្ដល់អត្ថប្រយោជន៍ច្រើន

បានផុស

នៅ

ប្រជាពលរដ្ឋ​សាទរ​ជា​ខ្លាំង​ចំពោះ​សមិទ្ធផល​ថ្មី ស្ពាន​អាកាស​មរតក​តេ​ជោ ដែល​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្ដល់​ប្រយោជន៍​ច្រើន កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ចំណេញ​ពេលវេលា ដល់​ការ​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ យល់​ឃើញ​ថា ស្ពាន​អាកាស​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ពួកគាត់​បាន​លឿន​រហ័ស​ មិន​ចំណាយ​ពេល និង​អាច​បញ្ចៀស​បាន​ពី​ការ​កកស្ទះ ដែល​តែង​បាន​រំខាន និង​ប៉ះពាល់​ដល់ពេល​វេលា​ធ្វើដំណើរ។ ជាពិសេស​ស្ពាន​អាកាស​មរតក​តេ​ជោ មាន​កម្ពស់ ២ ជាន់​នេះ ជា​ស្ពាន​ទី ​១ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

បន្ថែម​ទៀត​នោះ ​ពួកគាត់ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ចំពោះ​ការ​បន្ត​គិតគូរ​យកចិត្តទុកដាក់​ក្នុង​ការ​កសាង​សមិទ្ធផល​ថ្មីៗ​ ជាច្រើន​ ជា​បន្តបន្ទាប់ ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដែល​ស្ពាន​មរតក​តេ​ជោ​នេះ ក៏​នឹង​ក្លាយ​ជា​កេរដំណែល​សម្រាប់​កូនចៅ​ក្នុង​ពេល​បច្ចុប្បន្ន និង​តទៅ​អនាគតកាល​ផង​ដែរ។

គួរ​រំលឹក​ថា ស្ពាន​អាកាស “​មរតក​តេ​ជោ​” គឺ​បាន​ដំណើរការ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ៣១ ខែ​សីហា ឆ្នាំ​ ២០២២​ កន្លងទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

គិត​ត្រឹម​ថ្ងៃទី​ ០៧ ខែមេសា ឆ្នាំ​ ២០២៥​ នេះ ស្ពាន​អាកាស​ខាងលើ ត្រូវ​បានដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ស្ពាន​អាកាស​នេះ​ដែរ ត្រូវ​បាន​ទទួល​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ( OCIC ) ដោយ​ចំណាយ​ថវិកា​សាងសង់​ជាង ៣៦ លាន​ដុល្លារ​អាមេរិក៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៣ នាទីutes មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

Sokha Hotels

ព័ត៌មានពេញនិយម