Connect with us

ព័ត៌មានជាតិ

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

បានផុស

នៅ

នៅថ្ងៃស្អែក ទី៨ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០។ នេះបើតាមការឱ្យដឹងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកឱ្យប្រើប្រាស់បណ្តោះអាសន្នលើស្ពានខ្ពស់ជាងគេនៅកម្ពុជា នេះ គឺសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជាការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

តាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម រថយន្តដែលបើកបរក្នុងពេលបណ្ដោះអាសន្ននេះបាន គឺចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច ប៉ុន្តែរថយន្តទាំងនោះមិនអនុញ្ញាត្តិឲ្យឈប់យានយន្តលេីស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រេីប្រាស់ផ្លូវវាងដដែល។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ នាទីutes មុន

ជិត៤០ឆ្នាំទៅ​ហើយ​ តួស្រី​ក្នុង​រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» នៅ​តែ​រក្សាសម្រស់​ដ៏​ផូរផង់​

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​រៀបចំ​ប្រជុំ​ជាមួយ​អ៊ីរ៉ង់​សប្ដាហ៍​នេះ ហើយ​បើ​បរាជ័យ អ៊ីរ៉ង់​នឹង​ជួប​គ្រោះធំ

ព័ត៌មានជាតិ៩ នាទីutes មុន

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ប្រកាសទទួលស្គាល់សមាជិកថ្មីជាង ៥០០ នាក់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អតិថិជននៅអាមេរិកសម្រុកទិញ​ iPhone ​ខ្លាចឡើងថ្លៃដោយសារ​ពន្ធ ត្រាំ

ព័ត៌មានជាតិ១៥ នាទីutes មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

Sokha Hotels

ព័ត៌មានពេញនិយម