ព័ត៌មានជាតិ
ស្នងការរាជធានី ៖ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ចត្រៀមកម្លាំងជាង២ពាន់នាក់ ដើម្បីការពារសន្តិសុខ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវប្រើប្រាស់កម្លាំងជាង២ពាន់នាក់ បំពាក់ដោយមធ្យោបាយ សម្ភារៈគ្រប់គ្រាន់ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាធានាឱ្យបានសុខសុវត្ថិភាព ជូន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ ដែលអញ្ជើញមកលេងកម្សាន្តសប្បាយរីករាយនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥ រយៈពេល០៣ថ្ងៃ និង ជាពិសេសមកលេងកម្សាន្តសង្រ្កាន្តវត្តភ្នំ និងតំបន់ថ្មើរជើង (walk street)។

នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ផងដែរ ដោយឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំពិធីសង្រ្កាន្តវត្តភ្នំឱ្យមានភាពអធិកអធមសប្បាយរីករាយជាងឆ្នាំមុន ហើយពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយឱ្យមានការលំហូរសម្រាប់អ្នកមកលេងកម្សាន្តចេញចូលមានភាពងាយស្រួលដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

សូមបញ្ជាក់ថា សង្ក្រាន្តវត្តភ្នំឆ្នាំនេះ នឹងរៀបចំឡើង នៅថ្ងៃទី១៤ , ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។ ក្នុងកម្មវិធីដដែលនោះ អាជ្ញាធរក៏នឹងតភ្ជាប់កម្មវិធីទៅជាមួយផ្លូវថ្មើរជើង Walk street ផងដែរ ពោលនៅលើតីរវិថីព្រះស៊ីសុវត្ថិ គិតពីមហាវិថីបក្សីចាំក្រុង ដល់មុខព្រះបរមរាជវាំង នឹងត្រូវបិទចរាចរណ៍ធ្វើដំណើរទាំងស្រុង ដើម្បីទុកលទ្ធភាព ឱ្យប្រជាពលរដ្ឋ និងបណ្តាភ្ញៀវជាតិ អន្តរជាតិ អាចដើរលេងកម្សាន្តសប្បាយដោយស៊េរី៕
អត្ថបទ ៖ សុភា










-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ