ព័ត៌មានជាតិ
ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពី “កម្លាំងពលកម្មនៅកម្ពុជា” ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់តំណាងអន្តរក្រសួង តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងមន្ទីរការងាររាជធានី-ខេត្ត តំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស តំណាងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស តំណាងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស តំណាងសមាគម និងតំណាង DPs/NGOs ផងដែរ។

ថ្លែងនៅក្នុងអង្គសិក្ខាសាលា លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីពិគ្រោះយោបល់ ផ្តល់ជាធាតុចូល និងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា ក្នុងន័យធ្វើយ៉ាងណា ដើម្បីវិភាគឱ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលនយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

លោករដ្ឋមន្រ្តីបន្ថែមថា នៅពេលនេះ ជាពេលដែលត្រូវមានម្ចាស់ការខ្ពស់ និងកំណត់ឱ្យបានច្បាស់អំពីកម្លាំងពលកម្ម បញ្ហាតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាពខ្ពស់បំផុតជាងពេលណាទាំងអស់។

ខណៈពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយនឹងតំណាងភាគីសហរដ្ឋអាមេរិកអំពីពន្ធបដិការនៅពេលខាងមុខនេះ ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។ ទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឱ្យវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្ត និងបន្តពង្រីកផលិតកម្មរបស់ខ្លួន។

លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា នាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយទី១ គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំងពលកម្មឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីការលំបាករបស់សហគ្រាស គ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទី២ស្វែងយល់រកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តីក៏បានជំរុញឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធ ជំនាញ និងពិគ្រោះយោបល់យ៉ាងសកម្ម ផ្តល់ធាតុចូល អនុសាសន៍ និងមតិចូលរួមឱ្យបានផុសផុល ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ