ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ជាមួយការបង្ហាញលទ្ធផលរំពឹងទុកចំនួន៣ចេញពីការងារនេះ។

ក្នុងពិធីបិទឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការរៀបចំដោយជោគជ័យនៃព្រះរាជក្រឹត្យនេះ អាចនឹងផ្តល់ជាផលរំពឹងទុកមួយចំនួន៖ ១) ការលើកកម្ពស់គុណតម្លៃបុគ្គលិកសុខាភិបាល តាមរយៈការពង្រឹង ការបណ្តុះបណ្តាល ការបន្តអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ រួមជាមួយការលើកទឹកចិត្ត ឱកាស និងការវិវឌ្ឍអាជីពជាមន្ត្រីសុខាភិបាល ២) ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរដើម្បីអាចពង្រឹងគុណភាពក្នុងការផ្ដល់សេវាសុខាភិបាល ឱ្យកាន់តែល្អ និងខិតជិតប្រជាពលរដ្ឋ ស្របតាមការវិវត្តថ្មីៗចំពោះមុខ និង ៣) ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យសុខាភិបាល ប្រកបដោយផលិតភាព វិន័យ និងសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យបាននូវការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាលកម្ពុជា។

ពិធីបិទសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានមន្ទីរពេទ្យរាជធានី ខេត្ត សរុបប្រមាណ ២៥០នាក់។

ក្នុងរបាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលារយៈពេល ១ថ្ងៃពេញ ដែលបានបញ្ចប់ដោយជោគជ័យ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់លទ្ធផលនៃសិក្ខាសាលានេះថា បានផ្តល់ជាវេទិកាសម្រាប់ការពិភាក្សា ការកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយធាតុចូលដែលទទួលបានពីកិច្ចពិភាក្សានេះ នឹងត្រូវប្រើប្រាស់ជាប្រយោជន៍ ក្នុងការបំពេញ ចន្លោះខ្វះខាត នៃសេចក្តីព្រាងព្រះរាជក្រឹត្យ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការ និងការវិវត្តនៃវិស័យសុខាភិបាល។

លោករដ្ឋលេខាធិការប្រចាំការក៏បានរាយការណ៍បន្ថែមផងដែរថា សិក្ខាសាលានេះ ក៏មានរៀបចំកិច្ចពិភាក្សា ដោយមានការចូលរួមយ៉ាងផុលផុសពីសិក្ខាកាម ការសាកសួរសំណួរ ដោយមានការបកស្រាយបំភ្លឺពីវាគ្មិន ព្រមទាំងសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យនេះ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានារសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីកិច្ចសហការដ៏ស្អិតរមួតរវាងក្រសួងទាំង២ ក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការរៀបចំការប្រឡងប្រជែង បូករួមទាំងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈជាមួយគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថា បន្ថែមលើកិច្ចសហក្នុងក្របខណ្ឌអភិបាលកិច្ច វិស័យសុខាភិបាល ក្រសួងទាំងពីរ បាន និងកំពុងសិក្សា ស្រាវជ្រាវលើស្ថានភាពសង្គមបច្ចុប្បន្ន ក៏ដូចជាបទពិសោធអន្តរជាតិ ដើម្បីរៀបចំជាសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ដូចដែលយើងកំពុងពិគ្រោះយោបល់នេះឡើង ដើម្បីជាមូលដ្ឋានគតិយុត្ត ដល់ការគ្រប់គ្រងបុគ្គលិកសុខាភិបាលឱ្យស្របតាមបរិបទសង្គមជាក់ស្ដែង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ