ព័ត៌មានជាតិ
ផ្លែគុយនៅខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ
កោះកុង ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលនិយមចូលព្រៃបេះផ្លែគុយ ប្រាប់ថា ឆ្នាំនេះគុយមានផលច្រើន សម្រាប់តម្លៃលក់ទៅឱ្យឈ្នួញពុំសូវបានថ្លៃឡើយ បើធៀបនឹងឆ្នាំមុនៗ។

តំណាងប្រជាពលរដ្ឋ លើកឡើងថា ការប្រមូលអនុផលផ្លែគុយពីក្នុងព្រៃ បានធ្វើឡើងតាំងតែពីខែកុម្ភៈមកម្ល៉េះ លុះដល់ពេលអស់ផលវិញនៅខែឧសភា ជារៀងរាល់ឆ្នាំ។ ហើយពួកគាត់ត្រូវដំណើរចេញពីផ្ទះរយៈចម្ងាយ២០ទៅ៥០គីឡូម៉ែត្រ ដើម្បីទៅរកបេះវាក្នុងព្រៃយកមកលក់ឱ្យឈ្នួញបន្តលក់ទៅនៅទីផ្សារ។

ពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល រៀបរាប់រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ថា ផ្លែគុយឆ្នាំនេះពិតជាកកើតមានច្រើនណាស់នៅក្នុងព្រៃភ្នំ ហើយមុខរបរបេះផ្លៃគុយនេះហើយដែលអាចអោយពួកគាត់រកប្រាក់ចំណូលគួរសមមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រៅពីការធ្វើស្រែចម្ការ ឬជាងសំណង់។

ទម្រាំបានផ្លែនេះមកលក់បានជូនអតិថិជនដែលនិយមពិសារវា គឺពលរដ្ឋត្រូវងើបពីដំណេកតាំងតែ៤ឬ៥ជិតភ្លឺ ជិះម៉ូតូ និងដើរចូលក្នុងព្រៃរាប់គីឡូម៉ែត្រ លុះរហូតដល់ម៉ោង៤រសៀល ទើបដឹកនាំលក់ឱ្យឈ្នួញតាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចក្បែរគល់ស្ពានស្រែអំបិល។

អ្នកស្រី ជា លី ជាឈ្នួញកណ្តាលដែលទិញផ្លែគុយពីប្រជាពលរដ្ឋ និយាយថា ផ្លែគុយមានរសជាតិជូរអែមៗឆ្ងាញ់ពិសារគ្រាន់កំដមាត់។ ការទិញផ្លែគុយពីពលរដ្ឋ នឹងយកទៅលក់បន្តនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងៗទៀត ពិសេសខេត្តសៀមរាបតែម្តង។ ពួកគាត់ទិញក្នុង១គីឡូក្រាមថ្លៃ១ម៉ឺន៥០០០រៀលទៅ២ម៉ឺន៤០០០រៀល។
អ្នកស្រី ជា លី បន្តថា ពួកទិញពីប្រជាពលរដ្ឋក្នុង១ថ្ងៃពី៥០គីឡូក្រាមទៅ៨០គីឡូក្រាម ប៉ុន្តែរបរមួយមិនទៀងទាត់នោះទេ ថ្ងៃខ្លះបានច្រើន ថ្ងៃខ្លះក៏បានតិចទៅជាក់ស្តែង។ ផ្លែគុយ ជាឈ្មោះឈើតូចមានដើមជាវល្លិ៍ ផ្លែវាមានរសជាតិផ្អែមលាយជូរបន្តិច ដែលដុះក្នុងព្រៃស្រោង និងមានតិចតួចនៅតាមព្រៃរបោះ។ វាជារុក្ខជាតិព្រៃឈើដុះដោយឯកឯងក្នុងតំបន់ព្រៃភ្នំ ពិសេសជួរភ្នំក្រវាញ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ